យើងញ៉ាំអាហារល្អចំពោះសុខភាពគឺពិតជាធានាថាអ្នកបានទទួលបាននូវគុណប្រយោជន៍ពីការទទួទានអាហារដែលមានតុល្យភាព ហើយចំពោះប្រជាជននៅលោកខាងលិចវិញ ពួកគេពិតជាសំណាងដែលមានប្រភេទអាហារផ្សេងគ្នាៗពេញមួយឆ្នាំ។
ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបណ្ដោយឲ្យសុខភាពអ្នកទទួលរងនូវបញ្ហាដោយសារតែអ្នកញ៉ាំអាហារអន់ៗនោះទេ។របបអាហារល្អជួយបង្កើនឱកាសក្នុងការរស់នៅបានយូរជីវិតស្រស់ថ្លា ដោយកាត់បន្ថយនូវជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែមជាដើម។ វាអាចជួយកាត់បន្ថយ នូវការគ្រោះថ្នាក់ដោយសារជំងឺមហារីក។ការបរិភោគអាហារដែលធ្វើឲ្យអ្នកមាន
សុខភាពល្អមិនមានន័យថា អ្នកត្រូវបោះបង់អាហារដែលអ្នកចូលចិត្តនោះទេ ប៉ុន្តែអ្នកចាំបាច់ត្រូវញ៉ាំប្រភេទអាហារស្រស់ៗ ការញ៉ាំ សូកូឡា អាហារស្រាប់ គឺវាមិនអីទេ ប៉ុន្តែមិនត្រូវយកអាហារទាំងនេះធ្វើជារបបអាហារគោលរបស់អ្នកទេ។
អាហារដែលសំបូរជាតិ កាបូនអ៊ីដ្រាត និង ជាតិសរសៃ
ពាក់កណ្ដាលនៃជាតិកាល់ឡូរីដែលយើងមានជាប្រចាំបានមកពីកាបូនអ៊ីដ្រាតដែលវាមាននៅក្នុងផ្លែឈើ បន្លែ គ្រាប់ ធញ្ញជាតិ ធញ្ញជាតិដូចជា បាយនិងដំឡូងបារាំង។ ត្រូវញ៉ាំអាហារដែលមានបន្លែនិងផ្លែឈើយ៉ាងហោចណាស់ឲ្យបានប្រាំមុខក្នុងមួយថ្ងៃ។ អាហារកក អាហារកំប៉ុង និងដំណាប់ផ្លែឈើ និងបន្លែក៏អាចរាប់បញ្ជូលទៅក្នុងប្រភេទអាហារទាំងប្រាំមុខនោះបានដែរ។កុំគិតថាជាតិកាបូនអ៊ីដ្រានគឺជាសត្រូវឲ្យសោះ ។ កាបូនអ៊ីដ្រាតពិតជាល្អសំរាប់អ្នក ហើយមិនធ្វើឲ្យអ្នកធាត់ទេ។កាបូនអ៊ីដ្រាតមានដូចជា នំបុ័ង គ្រាប់ធញ្ញជាតិ ។ ចូរព្យាយាមជ្រើសរើសធញ្ញជាតិទាំងមូល កុំជ្រើសរើសយកវិធីចំហុយ អាហារទាំងនេះមានជាតិសរសៃខ្ពស់ហើយជួយបំពេញជាតិកាល់ឡូរីខ្ពស់នៅក្នុងរាងកាយ។ វាពិតជាសំខាន់ក្នុងការដែលអ្នកចាំថា ដាក់ប៊ឺញ៉ាំជាមួយនំបុ័ង និង និងដាក់ស្ករញ៉ាំជាមួយគ្រាប់ធញ្ញជាតិ ដើម្បីបន្ថែមជាតិកាល់ឡូរី។
អាហារដែលធ្វើឲ្យមានប្រតិកម្មអាឡែរហ្ស៊ី និងមិនអាចប្រើថ្នាំព្យាបាលបានប្រតិកម្មអាហារគឺពិតជាកម្រមានណាស់ មនុស្សមួយចំនួនដែលប្រកាសថាគេមានប្រតិកម្មអាឡែរហ្ស៊ី
ទៅនឹងអាហារដែលគេបរិភោគហើយពិតជាមិនអាចលេបថ្នាំឲ្យជាបាននោះទេ។
អាឡែរហ្ស៊ីកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយមានប្រតិកម្មយ៉ាងខ្លាំងទៅនឹងអាហារ។ រោគសញ្ញាមាន រមាស់ស្បែក មានកន្ទួលរមាស់ ដែលមើលទៅដូចជា រោលកន្ទួលៗ។
នៅក្នុងករណីមួយចំនួនទៀត អណ្ដាត និង បំពង់កហើម ចង្វាក់បេះដូងកើនឡើង សំពាធឈាមធ្លាក់ចុះ ហើយសំឡេងដកដង្ហើមប្រហែលជាកើតមានឡើងដោយសារតែការរួមតូចនៃផ្លូវដង្ហើម។ប្រតិកម្មថ្នាំ ប្រតិកម្មនេះអាចគំរាមកំហែងដល់ជីវិត ប្រសិនបើផ្លូវដង្ហើមត្រូវរាំងស្ទះហើយធ្វើឲ្យសំពាធឈាមចុះទាបមិនបានព្យាបាលទាន់ពេលវាលានោះទេ។ ប្រតិកម្មអាឡែរហ្ស៊ីនេះ អាចកើតឡើងក្នុងរយៈមួយម៉ោងទាក់ទិនទៅនឹងជាតិដែលធ្វើឲ្យមានប្រតិកម្ម និងកាន់តែធ្ងន់ធ្ងរនៅពេលដែលប៉ះទៅនឹងកំដៅថ្ងៃ។អាហារដែលអាចធ្វើឲ្យមានប្រតិកម្មដល់ស្បែកមាន៖
- សណ្ដែកដី និង ដើមសណ្ដែកដី
- ទឹកដោះគោ
- ស៊ុតមាន់
- ត្រី
- ទឹកសណ្ដែក
- ស្រូវសាឡី
គន្លឺះមួយចំនួនដែលយើងអាចធ្វើបានដោយការសំគាល់ពីរឿងរ៉ាវរបស់អ្នកជំងឺអាចបញ្ជាក់ដោយការធ្វើតេស្ដឈាម ។ ការប្រតិកម្មនឹងអាហារ( food intolerance ) អាចជះឥទ្ធិពលដ់មនុស្សមួយចំនួន
ក្នុងនោះមានម្នាក់ក្នុងចំនោម៥នាក់។ រោគសញ្ញអាចស្រពិចស្រពិល និងធ្វើឲ្យឈឺពោះនិងហើមពោះ ការញ៉ាំអាហារមិនបាន ទល់លាមក និង រាគរុស។ គន្លឹះផ្សេងៗទៀតនោះគឺតុល្យភាពនៃពេលវេលា និងការផ្លាស់ប្ដូរ ។មនុស្សដែលមិនអាចប្រើថ្នាំបាន អាចមានរោគសញ្ញក្នុងការទទួលទានអាហារ រយៈពេលជាច្រើនម៉ោង ជាច្រើនថ្ងៃ ជាច្រើនខែ បន្ទាប់ពីកើតនូវការប៉ះនឹងពន្លឺថ្ងៃ។
អាហារដែលសមស្របសំរាប់អ្នកចំពោះតុល្យភាពអាហារល្អ ត្រូវញ៉ាំអាហារតាមមុខអាហារឲ្យបានត្រឹមត្រូវ។កាបូនអីដ្រាត (complex starchy carbohydrate ) និង ប្រូតេអ៊ីន ជួយឲ្យអ្នករស់បានយូរ ខណៈពេលដែលបន្លែ និង ផ្លែឈើជាប្រភពអាហារសរសៃ ប្រភពវីតាមីន និង ជាតិរ៉ែ និង ជាថ្នាំការពារប្រឆាំងនឹងជំងឺមហារីកដ៏សំខាន់។ អាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីនមានសារៈសំខាន់ក្នុងការបង្កើតនិងជួសជុលកោសិការាងកាយ។ ដើម្បីស្ទង់ស្ទាបនូវខ្នាតសំរាប់ប្រភេទអាហារនីមួយៗ សូមប្រើប្រាស់ខ្នាតបាតដៃរបស់អ្នកជាលំនាំ។
ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ
អាហារទាំងនេះមានជាតិកាល់ស្យូមខ្ពស់ ប្រូតេអ៊ីន វីតាមីន ក៏ប៉ុន្តែ វាមានជាតិខ្លាញ់ច្រើនប៉ុន្តែជម្រើសក្នុងការប្រើផលិតផលដែលកាត់បន្ថយនូវជាតិខ្លាញ់មានដូចជា ទឹកដោះគោដែលគ្មានជាតិខ្លាញ់ ។ សូមពិនិត្យមើលស្លាកសញ្ញាមានផលិតផលមួយចំនួនដែលគ្មានជាតិខ្លាញ់ដែលត្រូវថែមស្ករដើម្បីរសជាតិរបស់អ្នក។
សាច់ និង ត្រី
សាច់គ្មានខ្លាញ់ ដូចជាសាច់មាន់ ទា និង ត្រីសំបូរទៅដោយជាតិដែក ប្រូតេអ៊ីន និង វីតាមីន និងជាតិរ៉ែ។ យ៉ាងហោចណាស់ញ៉ាំត្រីឲ្យបានពីរដងក្នុងមួយសប្ដាហ៍ ហើយយ៉ាងហោចណាស់ត្រីដែលយើងញ៉ាំម្ដងៗ
គូរតែជាត្រីដែលមានខ្លាញ់ដូចជា ត្រីសូម៉ុង ត្រីស្បៃការ ឬក៏ត្រីធូណាដែលសំបូរទៅដោយប្រេងអូមេហ្គា៣។ ប្រសិនបើអ្នកមិនអាចញ៉ាំត្រីទាំងនេះបានច្រើននោះ សូមលេបថ្នាំបន្ថែម។
ជាតិខ្លាញ់ និងជាតិស្ករ
ជាតិដែលមាននៅក្នុងសណ្ដែកដី គ្រាប់ធញ្ញជាតិ និងប្រេងត្រី ផ្ដល់នូវវីតាមីន A , D, E and K និង អាស៊ីតដែលសំបូរទៅដោយជាតិខ្លាញ់សំខាន់ៗមួយចំនួនដើម្បីធ្វើឲ្យកោសិកាភ្នាសមានសុខភាពល្អ។ សូមកំនត់អាហារទាំងនេះឲ្យបាន១ ភាគ៣ នៃកាល់ឡូរីដែលអ្នកទទួលបានជាប្រចាំថ្ងៃ ដែលក្នុងនោះមានផ្ទុកទៅដោយជាតិខ្លាញ់ច្រើនជាងជាតិកាល់ឡូរីជាង១ ក្រាមច្រើនជាងអាហារផ្សេងៗទៀត។ ជាតិខ្លាញ់អាចចែកជាបីប្រភេទ៖
- Monounsaturated ដែលមានក្នុង ប្រេងអូលីវ សណ្ដែកដី និង ផ្លែប៊ឺ ។
- Polyunsaturated ដែលមានក្នុង ប្រេងត្រី ប្រេងផ្កាឈូករ័ត្ន និងមាននៅក្នុងអ្វីៗផ្សេងៗទៀត។
- Saturated មាននៅក្នុងបង្អែម និង មាននៅក្នុងអាហារដែលមានជាតិប្រៃខ្លាំង និង ផ្អែមខ្លាំង សាច់កំប៉ុង អាហារដែលអាចញ៉ាំភ្លាមៗបាន នំបីស្គីត និង អាហារដែលធ្វើពីទឹកដោះគោមួយចំនួនទៀត។
ជាតិរ៉ែសំខាន់ៗទាំងប្រាំយ៉ាង
ជាតិរ៉ែជួយធ្វើឲ្យសាច់ដុំមានសកម្មភាព និង ជួយឲ្យកោសិកានៅក្នុងរាងកាយជួសជុលដោយខ្លួនឯង។
ការណែនាំឲ្យប្រើជាប្រចាំនៃជាតិដែកទាំងប្រាំនេះមានដូចខាងក្រោម៖
កាល់ស្យូម(Calcium) មានសារៈសំខាន់ក្នុងការជួយធ្វើឲ្យឆ្អឹង និង ធ្មេញ រឹងមាំ។ វាមាននៅក្នុង ទឹកដោះគោជូរដែលមិនធ្វើឲ្យឡើងទំងន់(low-fat yogurt)។ ជាតិដែក (Iron) មានសារៈសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម។ ការខ្វះជាតិដែកអាចនាំឲ្យយើងមានភាពនឿយហត់។ វាមាននៅក្នុង សណ្តែក និង ផ្លែapricot គ្រាម។
ជាតិស័ង្គសី (Zinc) ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ ។ វាមាននៅក្នុង បង្គា គ្រំសមុទ្រ សួតគោ និងនំបុ័ង។
ប៉ូតាស្យូម (Potassium) ជួយឲ្យសាច់ដុំសកម្មនិងមុងងារប្រព័ន្ធប្រសាទ និង ទប់ទល់នឹង រមួលក្រពើរ។ វាមាននៅក្នុងអាហារមួយចំនួនដូចជា ផ្លែចេក ផ្លែប៊ឺ និងសណ្តែក។
ម៉ាញេស្យូម (Magnesium) វាមានសារៈសំខាន់សំរាប់ប្រព័ន្ធប្រសាទ។ វាមាននៅក្នុង សណ្ដែកដី អាល់មុន ផ្ទី និង នំបុ័ង។
វីតាមីនសំខាន់ៗទាំងប្រាំបូនប្រភេទ
វីតាមីនមួយចំនួនតូចចាំបាច់ចំពោះរាងកាយដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព និង ទប់ទល់នឹងជំងឺមួយចំនួន។ តាមការណែនាំឲ្យប្រើជាប្រចាំនៃវីតាមីនទាំងប្រាំបួនមានដូចខាងក្រោម៖
- វីតាមីន A (Vitamin A) ជួយពង្រឹងប្រព័ន្ធស៊ាំ។ វាមានប្រភពនៅក្នុងអាហារដែលធ្វើពីទឹកដោះគោ។ Betacaroten មាននៅក្នុង អាហារដែលមានពណ៌លឿង និង ពណ៌ទឹកក្រូច ដូចជាការ៉ុត។
- វីតាមីនB1(VitaminB1) វាសំខាន់ក្នុងការជួយបំលែងកាបូនអ៊ីដ្រាតឲ្យទៅជាថាមពល។ វាមានប្រភពមកពី ដំណាប់ទំពាំងបាយជូរ ស៊ុត និងនំបុ័ង។
- វីតាមីនB2 (Vitamin B2)ជំនួយភ្នែក ស្បែក និង ប្រព័ន្ធប្រសាទ។ វាមានប្រភពមកពី អង្ករ ផ្សិត ទឹកដោះគោមិនធ្វើឲ្យឡើងទំងន់ និង ស៊ុត។
- វីតាមីនB6 (VitaminB6)ឲ្យរាងកាយអ្នកប្រើប្រាស់ និង ស្តុកទុកនូវថាមពលដែលបានមកពីអាហារដែលយើង
- ញ៉ាំ។ វាមានប្រភពមកពី សាច់មាន់ទួរគី ត្រីម្យ៉ាង និង សណ្ដែកដី។
- វីតាមីនB12 (Vitamin B12) ទប់ល់នឹងរោគឈាមតិច ជួយពង្រឹងប្រព័ន្ធប្រសាទឲ្យរឹងមាំ អាចធ្វើឲ្យភាពឆាប់ខឹង
- បានធូរស្រាល ។ វាមានប្រភពមកពី សាច់ចៀម ត្រីសូម៉ុង និង ស៊ុត។
- វីតាមីនC(VitaminC) ជួយបង្កើននូវភាពធន់របស់រាងកាយ ទៅនឹងការឆ្លងនូវមេរោគផ្សេងៗ និង រ៉ាឌីកាល់សេរី។ វាមានប្រភពមកពី ផ្លែក្រូច ម្ទេសក្រហម។
- វីតាមីនD(VitaminD) ធ្វើឲ្យឆ្អឹងរឹងមាំ និង សំខាន់សំរាប់ ស្រូបយកជាតិកាល់ស្យូម។ វាមានប្រភពមកពី ត្រីសារឌីនធំៗ ត្រីស្បៃការ ត្រីសូម៉ុង និង ស៊ុតុ។
- វីតាមីនE(VitaminE) ជួយការពារពីការបំផ្លាញពីរ៉ាឌីកាល់សេរី និង ជួយឲ្យស្បែក ប្រព័ន្ធប្រសាទ និងសាច់ដុំមានសុខភាពល្អ។ វាមានប្រភពមកពី គ្រាប់ផ្កាឈូករ័ត្ន សណ្ដែកដី និង អាល់មុន។
- Folate ធ្វើឲ្យខូចប្រតេអ៊ីន នៅក្នុងរាងកាយ និង ជួយការពារនៅពេលសំរាលកូន ។