ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ ពូកែក្នុងការមើលថែទាំងស្វាមី និងកូន។ ជាពិសេស គេខ្លាំងក្នុងផ្នែកប្រើលុយតូចបង្កើតជាលុយធំ។ ដូចនេះ នរណារៀបការជាមួយគេ ជាបុរសដែលសំណាងខ្លាំងបំផុត។
ឆ្នាំថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំថោះ មានចិត្តល្អ ថែមទាំងពូកែធ្វើមនុស្ស។ ជាពិសេស លាភតែងតែមកក្បែរខ្លួនគេជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចមានលុយចាយដោយមិនចាំបាច់លាដៃយកលុយពីប្តីនោះឡើយ។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា ពេលដែលចាស់ទៅមិនពឹងប្តី មិនពឹងកូន ក៏មានលុយចាយពេញដៃ ហើយសល់ផងដែរ។ ជាពិសេស គេក៏អាចក្លាយជាសេដ្ឋីនីដោយមិនដឹងខ្លួនផងដែរ។ ដូចនេះ ជីវភាពនឹងសម្បូរហូរហៀរណាស់៕