វាគឺជារឿងសំខាន់ដែលត្រូវយល់ដឹងពីការប្រែប្រួលលើសុខភាពរបស់អ្នក ហើយត្រូវទៅជួបគ្រូពេទ្យភ្លាមប្រសិនបើអ្នកកត់ សម្គាល់ឃើញថាមានអ្វីកើតឡើងមិនត្រឹមត្រូវ។
ខាងក្រោមនេះគឺជាបញ្ហាសុខភាពសំខាន់ៗទាំង ៥សម្រាប់បុរស ហើយក៏ជារោគសញ្ញាដែលអ្នកគួរតែអើពើចំពោះ។
១, ដុំមួយនៅលើពងស្វាស
មហារីកពងស្វាសគឺជាជំងឺមហារីកមួយប្រភេទដែលច្រើនតែកើតមានជាញឹកញាប់លើមនុស្ស ប្រុសវ័យ ២០ ទៅ៣៥ឆ្នាំ។ ការពិនិត្យលើរោគសញ្ញាដោយខ្លួនឯងត្រូវបានណែនាំអោយធ្វើជាទៀងទាត់។
ប្រសិនបើអ្នកសម្គាល់ឃើញមានដុំអ្វីមួយ ឬអ្វីមិនធម្មតានៅក្នុងពងស្វាសរបស់អ្នក ដំបូងចូរទៅជួបគ្រូពេទ្យសិនទៅ។ ដុំសាច់របស់ពងស្វាសភាគច្រើនមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាគឺជារឿងសំខាន់មួយដែលត្រូវពិនិត្យរកមើលភាពមិនធម្មតា។ នេះដោយសារតែការព្យាបាលជំងឺមហារីកពង ស្វាសច្រើនតែទទួលបានជោគជ័យច្រើនប្រសិនបើជំងឺនេះត្រូវបានធ្វើរោគវិនិច្ឆ័យដឹងទាន់ពេល វេលា។
២, ប្រជ្រុយ
ចូរពិនិត្យមើលប្រជ្រុយទាំងអស់របស់អ្នកអោយបានទៀងទាត់ និងយល់ដឹងអំពីការប្រែប្រួលទាំង ឡាយដូចជា ពណ៌ ឬរូបរាងឬចាប់ផ្តើមហូរឈាម។ ការប្រែប្រួលភាគច្រើនមិនមានបង្កជាគ្រោះថ្នាក់អ្វីទេ ហើយច្រើនតែបណ្តាលមកពីកោសិការពណ៌ក្នុងស្បែកដែលមិនមែនជាមហារីកកើនឡើងច្រើន។
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើប្រជ្រុយណាមួយមើលទៅមិនធម្មតា ឬទៅជារមាស់។ ក្រោយមកវាអាចត្រូវបានពិនិត្យបន្ថែម និងកាត់ចោលប្រសិនបើករណីចាំបាច់។
ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺមហារីកស្បែក ចូរចៀសវាងនូវការប៉ះពាល់ពន្លឺព្រះអាទិត្យនៅ ម៉ោង ១១ថ្ងៃត្រង ដល់ ម៉ោង ៣រសៀល។ ចូរប្រើសម្លាក់បំពាក់គ្របពីលើកន្លែងដែលអាចប៉ះពាល់ពន្លឺព្រះអាទិត្យបាន ឬក្រែមលាបការពារពន្លឺព្រះអាទិត្យអោយបានយ៉ាងហោចណាស់ ១៥ដងនៅពេលអ្នកប៉ះពន្លឺព្រះអាទិត្យ។
៣, មានអារម្មណ៍ថាបាក់ទឹកចិត្ត
ប្រសិនបើអ្នកមានបញ្ហាបាក់ទឹកចិត្ត អ្នកប្រហែលជាលែងមានចំណាប់អារម្មណ៍លើអ្វីៗដែលអ្នក ធ្លាប់ពេញចិត្តពីមុនទៀតទេ។ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថាពិបាកចិត្តខ្លាំង ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។
៤, ពិបាកនោម
នៅពេលដែលក្រពេញប្រូស្តាតរីកធំ វាអាចទៅសង្កត់លើបំពង់សម្រាប់បញ្ចេញទឹកនោមពីផ្លោក នោម។ ករណីនេះអាចធ្វើអោយវាមានពិបាកក្នុងការនោម ដែលអាចជាសញ្ញាមួយនៃជំងឺក្រពេញប្រូស្តាតរួមទាំងជំងឺមហារីកផងដែរ។
មហារីកក្រពេញប្រូស្តាតគឺជាជំងឺមហារីកមួយដែលច្រើនតែកើតមានជាញឹកញាប់លើមនុស្ស ប្រុស។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រុសច្រើនជាង ៣០០០០នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺនេះ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា ឈឺ ឬក្រហាយពេលនោម និងចេះតែភ្ញាក់ពីដេកនៅពេលយប់ដើម្បីនោម។ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៥, ងាប់លិង្គ
បុរសភាគច្រើនមានបញ្ហាក្នុងការធ្វើអោយលិង្គឡើងរឹងលើចំនុចមួយចំនួន។ ចូរទៅពិគ្រោះជាមួយ គ្រូពេទ្យប្រសិនបើការឡើងរឹងនៃលិង្គរបស់អ្នកមានបញ្ហាអស់ជាច្រើនសប្តាហ៍ទៅហើយ។
ជាទូទៅ ការផ្លាស់ប្តូររបៀបរស់នៅដូចជាការសម្រកទម្ងន់ និងការហាត់ប្រាណ អាចដោះស្រាយបញ្ហាបាន។ បុរសមួយចមនួនប្រហែលជាត្រូការប្រើថ្នាំដូចជា Sildenafil (ដែលគេស្គាល់ថា Viagra)។
គ្រូពេទ្យទំនងជាត្រូវវាយតម្លៃទៅលើសុខភាពទូទៅរបស់អ្នកព្រោះបញ្ហាងាប់លិង្គរបស់បុរស អាច ជាសញ្ញាមួយនៃជំងឺដ៏ធ្ងន់ធ្ងរច្រើនជាងដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ឬសម្ពាធឈាមឡើងខ្ពស់។