អ្នកដឹងថា ការសម្រកទម្ងន់នឹងជួយអ្នកអោយមានសុខភាពល្អ ប៉ុន្តែវាក៏ជារឿងល្អផងដែរដែលគួរតែពិភាក្សាវាជាមួយនឹងគ្រូពេទ្យអំពីសុខភាពរបស់អ្នកមុននឹងអ្នកចាប់ផ្តើមកម្មវិធីសម្រកទម្ងន់នោះ។
American Academy of Family Physicians បានបង្ហាញមធ្យោបាយមួយចំនួនដើម្បីពិភាក្សាជាមួយនឹងគ្រូពេទ្យអំពីគម្រោងក្នុងការសម្រកទម្ងន់៖
- សួរអំពីកម្មវិធី ឬសម្ភារៈនានាពីគ្រូពេទ្យអំពីការសម្រកទម្ងន់, ទម្លាប់នៃការញ៉ាំអាហារល្អ និងលំហាត់ប្រាណ
- សូមសួរគ្រូពេទ្យអំពីកម្រិតនៃសន្ទស្សន៍នៃទម្ងន់ខ្លួន និងទំហំចង្កេះ, និងសួរថាតើវាមានន័យយ៉ាងដូចម្តេចចំពោះសុខភាពអ្នក
- ពន្យល់គ្រូពេទ្យអំពីសកម្មភាពលំហាត់ប្រាណថ្មីៗ និងទម្លាប់នៃការញ៉ាំរបស់អ្នក ហើយសួរអំពីការផ្លាស់ប្តូរនានាដែលអ្នកអាចធ្វើអោយសុខភាពរបស់អ្នកកាន់តែប្រសើរឡើង
- ពិចារណាពីការផ្លាស់ប្តូរនានាដែលអ្នកនឹងធ្វើចំពោះរបៀបរស់នៅរបស់អ្នកមុននឹងជួបគ្រូពេទ្យ៕