វាមានវ៉ាក់សាំងពីរប្រភេទនៅក្នុងសហរដ្ឋអាមេរិក។ មួយគឺជាថ្នាំគ្រាប់ និងមួយទៀតគឺជាថ្នាំចាក់។វ៉ាក់សាំងនៃជំងឺគ្រុនពោះវៀនមិនជាវាក់សាំងដែលធ្វើជាប្រចាំនៅវ័យកុមារភាពនោះទេ, ដូចនេះប្រសិនបើកូនរបស់អ្នកនឹងធ្វើដំណើរទៅកាន់តំបន់ដែលជំងឺគ្រុនពោះវៀនមានជាទូទៅនោះ, អ្នកគួរតែសួរគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងនេះ។ កុមារគួរតែត្រូវបានទទួលវ៉ាក់សាំងនេះយ៉ាងហោចណាស់មួយ ឬពីរសប្តាហ៍មុននឹងធ្វើដំណើរកំសាន្ត។ នេះផ្តល់អោយវ៉ាក់សាំងមានប្រសិទ្ធភាព។
ទោះបីជាកូនរបស់អ្នកត្រូវបានចាក់វ៉ាក់សាំងក៏ដោយ, ប៉ុន្តែសូមចាំក្នុងចិត្តថា វ៉ាក់សាំងមិនផ្តល់ប្រសិទ្ធភាពពេញលេញនោះទេ ហើយវាអាចនឹងបាត់បង់ប្រសិទ្ធភាពក៏ថាបាន, ដូចនេះសូមប្រាកដថា អ្នក និងកូនរបស់អ្នកធ្វើតាមការណែនាំដូចខាងក្រោម៖
-ទឹកស្អាតៈ សូមធ្វើការកម្ចាត់មេរោគនៅនឹងទឹកដែលនឹងត្រូវបានគេប្រើប្រាស់សម្រាប់ការផឹក, លាង ឬសម្រាប់ចម្អិនអាហារ, សម្រាប់បង្កើតជាទឹកកក ឬសម្រាប់ដុសធ្មេញ។ សូមព្យាយាមផឹកទឹកដែលនៅក្នុងដបអនាម័យ។ សូមប្រាប់កូនរបស់អ្នកអោយជៀសវាងពីការផឹកទឹកមិនស្អាត ហើយរំលឹកពួកគេកុំអោយផឹកទឹកដែលសម្រាប់ងូតទឹក។
-ចម្អិនអាហារគ្រប់មុខៈ សូមធ្វើការចម្អិនអាហារគ្រប់ប្រភេទទាំងអស់ ហើយជៀសវាអាហារតាមចញ្ចើមផ្លូវ និងអាហារដែលត្រូវបានគេស្តុកនៅសីតុណ្ហភាពត្រជាក់។ ជំនួសនេះ, សូមយកអាហារដែលបានចម្អិនឆ្អិនល្អមកញ៉ាំ។
-ជៀសវាងអាហារឆៅៈ ជៀសវាងផ្លែឈើ ឬបន្លែឆៅដែលអាចត្រូវបានលាងដោយទឹកមិនស្អាត ជាពិសេសសាឡាត់ និងផ្លែឈើមួយចំនួន។ ចេក, និងក្រូចអាចជាជម្រើសប្រសើរ ប៉ុន្តែសូមប្រាកដថា អ្នកបានបកសំបកវា។ ដើម្បីសុវត្ថិភាព, អ្នកត្រូវអោយកូនរបស់អ្នកជៀសវាងគ្រប់អាហារដែលមិនឆ្អិន។
-លាងដៃអោយបានញឹកញាប់ៈ សូមលាងដៃជាមួយសាប៊ូ ជាពិសេសក្រោយពីកូនរបស់អ្នកចូលបន្ទប់ទឹក ឬមុននឹងពួកគេញ៉ាំអាហារ។ ប្រសិនបើអ្នកមិនមានសាប៊ូទេនោះ, សូមលាងជាមួយនឹងផេះ៕