អាហារមួយចំនួនអាចជួយឲ្យអ្នកជំងឺហឺតគ្រប់គ្រងស្ថានភាពរបស់ពួកគេបាន។ ប៉ុន្តែវាក៏ដូចជារបបហូបចុកដទៃទៀតដែរកម្រិតសមរម្យគឺជាចំណុចសំខាន់ ការញ៉ាំច្រើនពេកឬតិចពេកមិនមែនជារឿងល្អនោះទេ។ ដូច្នេះប្រសិនបើអ្នកគណនាកម្រិតសារធាតុចិញ្ចឹមនិងវីតាមីនបានត្រឹមត្រូវនោះ អ្នកនឹងអាចគ្រប់គ្រងការធ្វើទុក្ខពីជំងឺហឺតឲ្យកើតឡើងបានតិចបំផុត។
ខ្ទឹមស៖ខ្ទឹមសផ្ទុកទៅដោយស័ង្កសីប៉ូតាស្យូមវីតាមីនA និងវីតាមីនC។ វាត្រូវបានគេឲ្យឈ្មោះថាជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ។ ខ្ទឹមសជួយសម្រាលអនុភាពរបស់ជំងឺហឺតនិងបញ្ហាផ្លូវដង្ហើមផ្សេងទៀតដូចជាជំងឺរលាកទងសួត។ គុណសម្បត្តិម្យ៉ាងទៀតរបស់វាគឺប្រឆាំងនឹងការរលាក។ ដើម្បីស្រូបយកអត្ថប្រយោជន៍ពីវាកាន់តែល្អអ្នកអាចស្វែងរកអាហារផ្សេងទៀតដែលអាចជួយព្យាបាលការរលាកដូចជាខ្ទឹមបារាំងនិងអាហារដែលមានអាស៊ីតខ្លាញ់អូមេហ្គា៣។
បន្លែស្លឹកពណ៌បៃតង៖វីតាមីនE និងselenium ប្រតិបត្តិការជាមួយគ្នាក្នុងរាង្គកាយដែលវាជួយប្រព័ន្ធចរន្តឈាមរត់ និងកាត់បន្ថយបញ្ហារលាក។ អាហារដែលមានផ្ទុកវីតាមីនE មានដូចជាពពួកសណ្តែក, ស៊ុតផ្នែកពណ៌ក្រហម, ប្រេងបន្លែ, អង្ករសម្រូប, បន្លែស្លឹកពណ៌បៃតង, និងជាច្រើនទៀត។ ចំណែកឯselenium មាននៅក្នុងពពួកអាហាររុក្ខជាតិនិងសាច់។ អ្នកជំងឺហឺតក៏គួរពិសារអាហារដែលមានអង់ទីអុកស៊ីដង់ខ្ពស់។
កម្រិតម៉ាញេស្យូម៖ កម្រិតម៉ាញេស្យូមទាបក៏មានទាក់ទងទៅនឹងជំងឺហឺតដែរដូច្នេះអ្នកត្រូវបរិភោគអាហារដែលមានម៉ាញេស្យូម។ ម៉ាញេស្យូមមាននៅក្នុងស្ពៃស្ពីណាច (spinach), ពពួកសណ្តែក, គ្រាប់ផ្លែឈើ, និងអាហារផ្សេងៗជាច្រើនទៀត។
កាហ្វេ៖កាហ្វេក៏ត្រូវបានគេបង្ហាញថាអាចជួយអ្នកជំងឺហឺតបានដែរព្រោះវត្តមានកាហ្វេអ៊ីនគឺប្រហាក់ប្រហែលទៅនឹងtheopyhyllineដែលជាថ្នាំផ្តល់ឲ្យអ្នកជំងឺហឺតប៉ុន្តែបច្ចុប្បន្នគេមិនសូវប្រើវានោះទេ។
សរុបសេចក្តី៖អ្នកជំងឺហឺតគួរញ៉ាំផ្លែឈើនិងបន្លែស្រស់ឲ្យបានច្រើន, គ្រប់គ្រងកម្រិតទទួលទានសារធាតុចិញ្ចឹមនិងវីតាមីនហើយនិងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើជំងឺហឺត។ ចូរទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ក្នុងករណីអ្នកជំងឺដកដង្ហើមដង្ហក់ភ្លាមៗ។