ជាតិរ៉ែដូចជា កាល់ស្យូម, ប៉ូតាស្យូម, សូដ្យូម និងម៉ាញ៉េស្យូមត្រូវបានគេទទួលស្គាល់ថាជាអេឡិចត្រូលីត្រ និងដើរតួនាទីក្នុងការជួយនាំសារអេឡិចត្រូនិចទាំងនេះ។
បើសិនជាអ្នកមិនបានទទួលជាតិរ៉ែទាំងនេះគ្រប់គ្រាន់ ឬត្រូវបានបញ្ចេញចោលច្រើនដោយសារការហាត់ប្រាណខ្លាំងក្លាពេក សាច់ដុំប្រហែលជាមិនអាចទទួលបានសារសម្រាប់អោយវាបន្ធូរបានឡើយ។ ហេតុនេះហើយទើបធ្វើអោយវាក្លាយទៅជាការរមួលក្រពើឈឺចាប់ខ្លាំងបាន។
ក្នុងចំណោមអេឡិចត្រូលីត្រទាំងអស់ ម៉ាញ៉េស្យូមគឺជាជាតិរ៉ែមួយដែលមានសារៈសំខាន់ជាងគេ ព្រោះវាជួយអោយអេឡិចត្រូលីត្រផ្សេងៗទៀតធ្វើការរបស់ពួកវាបាន។ នៅពេលអ្នកមិនបានញ៉ាំអាហារសម្បូរជាតិម៉ាញ៉េស្យូមគ្រប់គ្រាន់ ជាតិរ៉ែដូចជាកាល់ស្យូម និងប៉ូតាស្យូមមិនអាចចូលទៅក្នុងសរសៃកោសិកាសាច់ដុំបានឡើយ។ ដូច្នេះទោះបីជាអ្នកមានចំនួនអេឡិចត្រូលីត្រផ្សេងៗទៀតច្រើនលើសលុប យ៉ាងណាក៏ដោយ បើគ្មានម៉ាញ៉េស្យូមទេ វាប្រហែលត្រូវជាប់គាំង និងមិនអាចបំពេញមុខងារបាន។ វេជ្ជបណ្ឌិត ម៉ាកឡឺន និយាយថា “អ្នកណាដែលកង្វះជាតិម៉ាញ៉េស្យូមងាយនឹងធ្វើអោយសាច់ដុំ និងសរសៃប្រសាទរលាកខ្លាំងណាស់។ ការរលាកនេះប្រហែលជាបណ្តាលអោយរមួលសាច់ដុំបាន”។
ដំណោះស្រាយដើម្បីបង្ការបញ្ហារមួលក្រពើនោះគឺ អ្នកត្រូវបង្កើនសារធាតុអេគិចត្រូលីត ដោយវិធីងាយៗដូចខាងក្រោមនេះ ៖
•ញ៉ាំតៅហ៊ូ និងស្ពៃល្វីងពណ៌បៃតងចាស់ ព្រោះតៅហ៊ូម៉ាញ៉េស្យូម ១២៨មីលីក្រាម ឬស្មើនឹង ៣២ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ហើយស្ពៃល្វីងពណ៌បៃតងចាស់ មានម៉ាញ៉េស្យូម ៤៤មីលីក្រាម ស្មើនឹង១១ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
•របបអាហារគួរតែមានអាហារធ្វើពីទឹកដោះគោ។ កាលស្យូមជួយរក្សាសម្តត្ថភាពរបស់សាច់ដុំអោយកន្ត្រាក់បានល្អ។ អាហារធ្វើពីទឹកដោះគោគឺជាប្រភពដ៏ល្អបំផុត ព្រោះទឹកដោះគោគ្មានជាតិខ្លាញ់មួយពែង មានកាល់ស្យូមជិត ៣០២មីលក្រាម ឬស្មើនឹង ៣០ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
•ចូរជ្រើសរើសផ្លែចេក និងដំឡូងព្រោះវាសម្បូរជាតិប៉ូតាស្យូម។ វេជ្ជបណ្ឌិត ប្រេះ និយាយថា ការដែលទទួលបានប៉ូតាស្យូមពីរបបអាហារគ្រប់គ្រាន់ ក៏ប្រហែលជាមានប្រយោជន៍ដល់ការបង្ការការរមួលក្រពើដែរ។ ផ្លែចេកគឺជាប្រភពដ៏ល្អមួយនៃជាតិប៉ូតាស្យូម ព្រោះចេកមួយផ្លែមានប៉ូតាស្យូម ៤៥១មីលីក្រាម ស្មើនឹង ១៣ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ដំឡូងកន្លះដុំមានប៉ូតាស្យូម ១១៤មីលីក្រាម ឬស្មើនឹង ៣ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
•និយាយថាទេចំពោះសូដ្យូម។ សម្រាប់មនុស្សភាគច្រើន បញ្ហាមិនមែនជាការទទួលបានសូដ្យូមគ្រប់គ្រាន់ទេ គឺទទួលបានច្រើនហួស ព្រោះអាហារជាច្រើនតែងតែមានចំនួនរបស់វាច្រើន ជាពិសេសអាហារកែច្នៃតែម្តង។ ហើយចំពោះអ្នកអាឡែហ្ស៊ីនឹងនឹងសូដ្យូម គឺងាយនឹងធ្វើអោយហើម និងឡើងសម្ពាធឈាមខ្ពស់ណាស់។ ដូច្នេះទោះបីជាអ្នកកំពុងតែរមួលក្រពើក៏ដោយ ធ្វើយ៉ាងណាកុំប៉ះពាល់នឹងអាហារមានជាតិសូដ្យូមអោយសោះ។
•បង្គ្រប់ជាតិទឹកឡើងវិញ។ វេជ្ជបណ្ឌិត បុនស៊ី និយាយថា គ្រប់ពេលដែលអ្នកបែកញើស កោសិការសាច់ដំងនឹងបាត់បង់ជាតិទឹក ហើយវាអាចជាមូលហេតុធ្វើអោយរមួលសាច់ដុំបានដែរ។ ហើយអ្នកទំនងជាមានអាការៈរមួលក្រពើកាន់តែច្រើន នៅពេលហាត់ប្រាណក្រោមអាកាសធាតុក្តៅ ដោយសារតែបែកញើសកាន់តែច្រើន ព្រមទាំងបាត់បង់ជាតិទឹក, អំបិល និងជាតិរ៉ែសម្រាប់ថែរក្សាការងាររបស់សាច់ដុំដែរ។ ការដែលឧស្សាហ៍ញ៉ាំទឹកបន្តិចម្តងៗញឹកញាប់នឹងជួយរក្សាកម្រិត អេឡិចត្រូលីត្រអោយនៅមានតុល្យភាពបាន។ នៅពេលអ្នកមានគម្រោងធ្វើសកម្មភាពច្រើន យកល្អគួរតែញ៉ាំទឹកអោយបានយ៉ាងហោចណាស់ ៤៥៣មីលីលីត្រ ឬទឹកផ្លែឈើដើម្បីអោយរាងកាយអាចរក្សាទុកជាតិរ៉ែសំខាន់ៗបាន។
•ដើម្បីចៀសផុតពីការរមួលក្រពើបាន គួរតែញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាត។ សាច់ដុំត្រូវការអេឡិចត្រូលីត្រ និងទឹកកាន់តែច្រើនដើម្បីធ្វើការបានល្អ។ វាក៏ត្រូវការ Glycogen ដែលជាជាតិស្ករបំលែងពីកាបូអ៊ីដ្រាត ដើម្បីប្រើដែរ។ ការទទួលបានកាបូអ៊ីដ្រាតច្រើនពីរបបអាហារនឹងជួយថែរក្សាសាច់ដុំ អោយបំពេញមុខងារបានយ៉ាងល្អ។ ដូច្នេះចំពោះប្រភពដ៏ល្អរបស់វាមានដូចជា ដំឡូង, បាយ, ចេក និងនំបុ័ង៕