អាការៈឈឺ ឬ ចុករោយចង្កេះ គឺជាបញ្ហាទូទៅមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះនាពេលខ្លះ ។ វាអាចធ្វើអោយអ្នកមានអារម្មណ៍ថាឈឺចុកចាប់ និង មិនមានផាសុកភាពក្នុងពេលធ្វើកិច្ចការប្រកបរបរ ប្រចាំថ្ងៃ ។
ដើម្បីដោះស្រាយ និង បង្ការនូវបញ្ហានេះ អ្នកអាចអនុវត្តនូវគន្លឹះងាយៗដូចខាងក្រោមនេះ ៖
១.កុំអោនលើករបស់ធ្ងន់ៗ ដោយមិនបានបន្ទន់ជង្គង់ សូមបន្ទន់ជង្គង់ ហើយរក្សាដងខ្លួនរបស់អ្នកឱ្យនៅត្រង់ជានិច្ចតាមដែលអាចធ្វើទៅបាន បន្ទាប់មកចាប់លើករបស់ទាំងនោះឡើង ហើយឱបវាផ្អឹបជាប់នឹងដើមទ្រូង។
២.ប្រសិនបើអ្នកត្រូវបន្លាស់ទីរបស់អ្វីមួយដែលធ្ងន់ហើយមិនអាចលើក រួច សូមអ្នកអូស ឬទាញរបស់នោះ ប្រសើរជាងការរុញច្រានរបស់នោះ។
៣.ប្រសិនបើអ្នកត្រូវអង្គុយលើកៅអីធ្វើការ រយៈពេលយូរ សូមបែងចែកពេលវេលាខ្លះដើម្បីសំរួលឥរិយាបទ និងធ្វើលំហាត់ប្រាណបន្តិចបន្តួច។
៤.ពាក់ស្បែកជើងដែលមានកែងទាប (កុំអោយខ្ពស់ជាង2.54ស.ម)
៥.ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីទប់ស្កាត់អាការៈឈឺឆ្អឹងឆ្នង ព្រោះថាការរស់នៅដោយខ្វះលំហាត់ប្រាណគឺជាដើមហេតុនៃអាការៈឈឺ ឆ្អឹងខ្នង។
៦.គេងនៅលើគ្រែពូក និងក្នើយកើយដែលទន់ ព្រោះវាអាចបត់បែនបានទៅតាមចលនានៃរាង កាយរបស់អ្នក៕