ការរួមភេទគឺជា អារម្មណ៍ដ៏ពិសេសមួយ ដែលដៃគូស្នេហាគ្រប់រូប តែងចង់ទទួលបាននូវភាពកក់ក្តៅ និង អារម្មណ៍ស្និទ្ធស្នាលរវាងគ្នា និង គ្នា។ ប្រសិនបើមានភាគីណាម្នាក់ ធ្វើអ្វីៗដើម្បីបំពេញបំណងតែខ្លួនឯង នោះសេចក្តីសុខពិត និង អារម្មណ៍នៃការដល់ដំណាក់កាលកំពូល អាចនឹងមិនមានចំពោះភាគី ម្ខាងទៀតឡើយ ។
ខាងក្រោមនេះ គឺជារឿងទាំង ៩យ៉ាង ដែលអ្នកមិនគួរមើលរំលង ខណៈពេលដែលអ្នក កំពុងតែ ធ្វើប្រតិបត្តិការរួមគ្នា នៅលើគ្រែ ៖
១. មិនព្រមថើបដៃគូរបស់ខ្លួន
តើអ្នកជឿទេថា មានមនុស្សជាច្រើន ( រួមទាំងស្ត្រីខ្លះផងដែរ) មិនព្រមធ្វើការថើបដៃគូស្នេហារបស់ពួកគេ ជាមុនសិននោះទេ។ តើហេតុអ្វីទៅ? វាអាចដោយសារតែ ស្ថានភាពនោះមិនអំណោយផល អោយនូវការ ធ្វើដូច្នេះ ឬ ក៏ពួកគេកំពុងស្ថិតក្នុងដំណាក់កាលជ្រួលច្របល់ខ្លាំង ហើយអាចនឹងមានអារម្មណ៍ថា ការធ្វើដូចនេះ អាចបង្អាក់ដល់អារម្មណ៍នៃការពុះកព្ជ្រោលរបស់ពួកគេបាន។ តែទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេណែនាំជាពិសេសថា អ្នកគួរតែព្យាយាមធ្វើការថើប និង ផ្តល់នូវភាពស្និទ្ធសា្នលដល់ដៃគូស្នេហាជាមុនសិន មុនពេលដែលអ្នកចាប់ផ្តើម ធ្វើសឹកសង្គ្រាមនេះ ។
២. ខាំដៃគូរបស់ខ្លួន
ខណៈពេលដែល មនុស្សជាច្រើន រីករាយនឹងដៃគូរបស់ខ្លួនដែលហាក់នឹងមានភាពឃោរឃៅបន្តិច ការខាំផ្នែកណាមួយ នៃរាងកាយរបស់ពួកគេ មុនពេលដែលឈានដល់ដំណាក់កាលកំពូល វាអាចនឹងនាំអោយ មាននូវអារម្មណ៍ឈឺចាប់ និង មានភាពមិនសុខស្រួល ឬ ពួកគេអាចនឹងខ្លាច ក្នុងការបន្តដំណើរទៅមុខទៀត។ ដូច្នេះ ចូរប្រាកដថាដៃគូរបស់អ្នក ទទួលបាននូវភាពរំភើបគ្រប់គ្រាន់សិន មុននឹងអ្នក ធ្វើការខាំនូវត្រចៀក, ស្មា, ក ឬ ផ្នែកណាមួយផ្សេងទៀតនៃរាងកាយរបស់ពួកគេ ។
៣. ព្រងើយកន្តើយនឹងរឿងអ្វីៗទាំងអស់ លើកលែងតែតំបន់ពិសេសរបស់ដៃគូ
ប្រាកដណាស់ ផ្នែកនៃតំបន់ប្រដាប់បន្តពូជ គឺពិតជាសំខាន់សម្រាប់អ្នក និង ដៃគូ ប៉ុន្តែអ្នកគួរតែ ធ្វើការ យកចិត្តទុកដាក់ផងដែរ នូវផ្នែកផ្សេងទៀតនៃរាងកាយរបស់គូស្នេហ៍អ្នក និង ព្យាយាមចំណាយពេលខ្លះ ទៅលើរាងកាយទាំងមូលរបស់ពួកគេដូចជា នៅត្រង់ ជង្គង់,កដៃ,ខ្នង និង ពោះ ដែលពួកវា សុទ្ធតែជាតំបន់សម្រើបដ៏ពិសេសចំពោះទាំង ស្ត្រី និង បុរសផងដែរ។ ការថើប ឬ អង្អែលថ្នមៗ នៅត្រង់តំបន់ទាំងនេះ អាចនឹងធ្វើអោយដៃគូអ្នកកាន់តែមានអារម្មណ៍ត្រេកត្រអាល ហើយពួកគេក៏អាចនឹង តបស្នងនូវអារម្មណ៍បែបនេះ ចំពោះអ្នកវិញបានផងដែរ។
៤.ដាក់ទម្ងន់ដងខ្លួនរបស់អ្នកទាំងស្រុងទៅលើដៃគូ
បើទោះជាអ្នក ជាមនុស្សស្រីក៏ដោយ អ្នកក៏គួរតែចៀសវាងនូវការធ្វើដូចនេះ ប្រសិនបើអាចទៅរួច។ វាមិនអីនោះទេ ក្នុងករណីខ្លះ ខណៈពេលដែលអ្នក កំពុងតែសប្បាយភ្លើតភ្លើនភ្លេចខ្លួន មួយភ្លែតនោះ ។ ប៉ុន្តែ នៅពេលដែលអ្នក ស្ថិតនៅផ្នែកខាងលើនៃដងខ្លួនរបស់ពួកគេនោះ អ្នកគួរតែមានការប្រុងប្រយ័ត្ន ចៀសវាង ក្នុងការដាក់សម្ពាធដោយផ្ទាល់ ទៅលើដៃគូរបស់ខ្លួន។ ការធ្វើអោយដៃគួអ្នកថប់ដង្ហើម ឬ ពិបាក ក្នុងការដកដង្ហើម អាចនឹងសម្លាប់ពួកគេបាន នាពេលណាមួយ បើទោះជាគេកំពុងតែស្ថិតក្នុងដំណាក់កាល ពិសេសក៏ដោយ ។
៥. ក្រ ឬ ឆាប់ទទួលបាននូវអារម្មណ៍ដល់កំពូលពេក
នេះគឺជាបញ្ហាមួយ ដែលតែងកើតមានជាពិសេសចំពោះបុរស។ អ្នកត្រូវតែ មានសម្តត្ថភាពក្នុងការគ្រប់គ្រងនូវ សាច់ដុំរបស់អ្នក ដើម្បីអោយប្រាកដបានថា អ្នកអាចធ្វើការបញ្ចេញទឹកកាម ក្នុងពេលដ៏សាកសមណាមួយ។ ការក្របាញ់ទឹកកាមពេក ក៏អាចនឹងធ្វើអោយភាគីខាងស្រី នឿយណាយ និង ធុញទ្រាំបានដែរ។
៦. មិនព្រមប្រាប់ដៃគូរបស់អ្នកមុនពេលដែលអ្នកទទួលបាននូវតម្រេក
ប្រសិនបើអ្នកនឹងបណ្តោយអោយអ្វីៗ ទៅតាមសម្រួល ហើយភាគច្រើន ស្ថានភាពនេះតែងកើតឡើងចំពោះស្ត្រី មិនថា ក្នុងអំឡុងពេលនៃការរូមភេទដោយមាត់ ឬ ការរួមរ័ក្សធម្មតា អ្នកគួរតែប្រាប់ពួកគេ ជាមុន ថាអ្នកមិនទាន់ទទួលបាននូវអារម្មណ៍បែបនោះទេ។
៧.ចាត់ទុកការរួមភេទជាមួយដៃគូដូចជាក្នុងរឿងអាសអាភាស
បើទោះជាមាន ដៃគូរួមភេទមួយចំនួន រីករាយនឹងអប្បកិរិយាសិចប្លែកៗមួយចំនួន នោះអ្នកក៏គួរតែ មានភាពឆ្លាតវ័យក្នុងការ និយាយជាមួយនឹងដៃគូអ្នកជាមុនសិន មុនពេលដែលអ្នកចង់អនុវត្តនូវក្បាច់ទាំងនេះ ជាមួយនឹងដៃគូអ្នក។ ប្រសិនបើអ្នកចាប់ផ្តើមធ្វើវា ដោយគ្មានអនុញ្ញាត ឬ ដោយមិនដឹងថាតើនាង អាចទទួលយកវាបានឬអត់ នោះអារម្មណ៍នៃភាពសុខស្រួលអាចនឹងត្រូវបានកាត់ផ្តាច់ ។
៨. រក្សាភាពស្ងៀមស្ងាត់
តើអ្នកចង់ដឹងទេថា តើនៅពេលណា ដែលដៃគូរបស់អ្នកបានទទួលនូវអារម្មណ៍ស្កប់ស្កល់? ដូច្នេះ អ្នកគួរតែធ្វើដូចគ្នានេះវិញផងដែរចំពោះពួកគេ និង និយាយចេញមកនូវអ្វីដែលអ្នកពេញចិត្ត។ ការបញ្ចេញនូវ សម្លេងថ្ងួចថ្ងូរតិចៗ ឬ អាចជាការនិយាយធម្មតាថា វាពិតជាអស្ចារ្យណាស់ នោះពាក្យសម្តីទាំងនេះ អាចនឹងជម្រុញទឹកចិត្តអោយដៃគូអ្នកកាន់តែ មានកម្លាំងចិត្ត និង មានភាពឆ្លាតវ័យក្នុងពេល ធ្វើប្រតិបត្តិការ លើកក្រោយទៀត ។
៩.ធ្វើសកម្មភាពខ្លាំងពេក
វាអាចនឹងធ្វើអោយអ្នក មានអារម្មណ៍សុខស្រួល ក្នុងការបញ្ចេញនូវថាមពលទាំងអស់របស់អ្នក ដូចជានៅក្នុងពេលដែលអ្នកហាត់ប្រាណនៅក្នុងក្លឹប តែកាយវិការបែបនេះ អាចនឹងមិនសាកសមសម្រាប់ ដៃគូស្នេហាខ្លះ ក្នុងការទទួលយក ។ អ្នកគួរបង្កើតនូវ ភាពឆ្នៃប្រឌិត ដោយការព្យាយាមលាយបញ្ចូលគ្នា រវាងការផ្លាស់ប្តូរនូវចង្វាក់ និង ល្បឿន ដើម្បីអោយអ្នកទាំងពីរ ទទួលបាននូវបទពិសោធន៍រីករាយ ក្នុងពេលដំណាលគ្នានេះ ៕