ជំងឺរលាកថ្លើមប្រភេទ B គឺជាប្រភេទមួយ ក្នុងចំណោមជំងឺរលាកថ្លើមប្រភេទផ្សេងៗទៀត ដែលបណ្តាលមកពីពពួកវីរុស។
ក្នុងនោះ ពួកវាអាចចម្លងបានពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ឈាម និង ការរួមភេទជាមួយនឹងអ្នកដែលមានផ្ទុកវីរុសរលាកថ្លើម ប្រភេទB នេះ។ វាក៏អាចត្រូវបានចម្លងពីម្តាយ ទៅកាន់ទារកផងដែរ ក្នុងអំឡុងនៃពេលសម្រាល។
នៅក្នុងករណីខ្លះ ជំងឺនេះអាចជាសះស្បើយដោយខ្លួនវា ប៉ុន្តែក្នុងករណីរុំាំរ៉ៃ វាអាចនឹងទាមទារនូវការព្យាបាល ដោយការប្រើឱសថ ក្នុងរយៈពេលយូរ ៕