ការគេងស្រម៉ុក គឺជាអាការៈរបស់ជំងឺម្យ៉ាងដែលត្រូវបានគេហៅថា ការគេងដោយមិនបានដកដង្ហើម។ បញ្ហានេះ ច្រើនកើតលើបុរស ច្រើនជាងស្ត្រី។
វាមិនត្រឹមតែអាចផ្តល់នូវផលរំខាន ចំពោះអ្នកដែលគេង ជាមួយអ្នកនោះទេ វាក៏អាចជាសញ្ញាមួយ នៃជំងឺគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ ។ ប្រសិនបើបញ្ហានេះ ចេះតែបន្តកើតឡើង និង កាន់តែធ្ងន់ធ្ងរជាងមុន នោះអ្នកគួរតែទៅជួបអ្នកជំនាញ ដើម្បីធ្វើការពិនិត្យ និង វិភាគរកពីមូលហេតុអោយបានច្បាស់លាស់។
ខាងក្រោមនេះ គឺជាវិធី៣យ៉ាង ដែលអ្នកអាចកាត់បន្ថយបញ្ហាស្រម៉ុកនេះបានជាបណ្តោះអាសន្ន៖
១.អ្នកគួរគេងផ្អៀង ឬគេងកើយខ្នើយឱ្យខ្ពស់ ប្រហែល ៥-៧,៥ ស.ម នោះអាការគេងស្រមុកនឹងថយចុះ។
២.ប្រើបន្ទះបិទច្រមុះ ព្រោះវាជួយឱ្យរន្ធច្រមុះដែលមានសភាពតូចជាងធម្មតាឬរន្ធច្រមុះ ដែលក្រពឹត មានទំហំធំជាងមុន ងាយស្រួលដកដង្ហើមចេញចូល និងបំបាត់អាការគេងស្រមុក ដោយដកដង្ហើមតាមមាត់។
៣.គួរទៅជួបពេទ្យធ្មេញ ព្រោះការស្រោបធ្មេញ អាចជួយរុញឆ្អឹងថ្គាមនិង អណ្តាតមកខាងមុខ ដើម្បីឱ្យអ្នកដកដង្ហើមបានស្រួលជាងមុន៕