ជំងឺរលាកក្រពះស្រួចស្រាវគឺជាពាក្យមួយដែលត្រូវបានគេប្រើដើម្បីសំដៅទៅលើ ការរលាកដែលធ្វើអោយប្រែប្រួលដល់ស្រទាប់ខាងក្នុងរបស់ក្រពះ។ ជាទូទៅ ការរលាកអាចប៉ះពាល់ទៅលើក្រពះទាំងមូល ឬផ្នែកណាមួយរបស់ក្រពះ។ ជំងឺរលាកក្រពះស្រួចស្រាវអាចត្រូវបានគេចែកជា២គឺ ការឡើងក្រហម (erosive) និងការមិនឡើងក្រហម (non erosive) ។

ជាទូទៅ ជំងឺរលាកក្រពះស្រួចស្រាវនេះអាចស្តែងចេញជាការឈឺនៅចុងដង្ហើម។ រោគសញ្ញាដទៃទៀតនៃជំងឺរលាកក្រពះស្រួចស្រាលនេះរួមមាន ការចង្អោរ, ក្អួត, អត់ចង់ញ៉ាំអាហារ, ហើមពោះ និងភើជាដើម។
តើជំងឺរលាកក្រពះស្រួចស្រាលបណ្តាលមកពីមូលហេតុអ្វី?
មានមូលហេតុជាច្រើនដែលអាចបង្កអោយទៅជាជំងឺរលាកក្រពះស្រួចស្រាល។ មូលហេតុទាំងនោះរួមមានៈ
- ថ្នាំៈ ថ្នាំមួយចំនួនអាចបង្កអោយទៅជាជំងឺរលាកក្រពះស្រួចស្រាលដែលមានដូចជា ជំងឺប្រឆាំងនឹងការរលាកដែលមិនមានជាស្តេរ៉ូអ៊ីត (NSAIDs) ដូចជា ថ្នាំអាស្ពីរីន, អ៊ីប៊ុយប្រូហ្វេនជាដើម
- ស្រាៈ ស្រាក៏អាចធ្វើអោយកើតមានជំងឺរលាកក្រពះស្រួចស្រាដែរ ដូចជា whisky, vodka និងgin
- មេរោគ H. pylori៖ មូលហេតុដែលគេជួបញឹកញាប់បំផុតនៃជំងឺរលាកក្រពះស្រួចស្រាល គឺបង្កឡើងដោយពពួកមេរោគ H. pylori។ មេរោគដទៃទៀតក៏អាចបង្កអោយមានជំងឺនេះផងដែរដូចជា H heilmanii, streptococci, staphylococci, Proteus species, Clostridium species, E coli និងមេរោគរបេងជាដើម
– មេរោគវីរុស ដូចជា CMV
– មេរោគផ្សិត
– មេរោគប៉ារ៉ាស៊ីត
– បញ្ហាស្ត្រេស
– អាឡែស៊ី និងពុលចំណីអាហារ
– ទឹកប្រមាត់ដែលចាល់ពីពោះវៀនតូចចូលទៅក្នុងក្រពះក៏អាចបង្កអោយទៅជារលាកក្រពះផងដែរ
– ការស្ទះសរសៃឈាមដែលនាំអោយមានការថយចុះការផ្គត់ផ្គង់ឈាមទៅកាន់ក្រពះក៏អាចធ្វើអោយរលាកក្រពះដែរ៕