សុខភាពសួតជាបញ្ហាចំបងមួយ ដែលអ្នកមិនគួរមើលរំលង ។ កាលបើសួតអ្នកមានសុខភាពល្អ នោះការដកដង្ហើម និង ការធ្វើសកម្មភាពរាល់ថ្ងៃរបស់អ្នក ក៏នឹងមិនរងនូវផលរំខានអ្វីធ្ងន់ធ្ងរដែរ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយអ្នក អោយទទួលបាននូវសួតស្អាតល្អ ៖
១.ធ្វើការផឹកទឹកទំពាំងបាយជូរស្រស់ អោយបាន ៣០០មីលីលីត្រ សម្រាប់ជាអាហារសម្រន់។ ប្រសិនបើអ្នកមិនចូលចិត្តរសជាតិរបស់វានោះទេ អ្នកអាចធ្វើការលាយវាជាមួយនឹង ទឹករ៉ែ ឬ ជនួសដោយ ទឹកម្នាស់ស្រស់វិញ។ ទឹកផ្លែឈើស្រស់ទាំងនេះ គឺមានផ្ទុកទៅដោយសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលអាចជួយជម្រុញអោយ ប្រព័ន្ធដកដង្ហើមមានសុខភាពរឹងមាំល្អ។
២. ធ្វើការផឹកទឹកការ៉ុតស្រស់ អោយបាន ៤០០មីលីលីត្រ នៅចន្លោះពេលអាហារពេលព្រឹក និង អាហារថ្ងៃត្រង់។ ទឹកការ៉ុត នឹងអាចជួយបន្សាបជាតិអាស៊ីត នៅក្នុងឈាម ក្នុងរយៈពេល៣ថ្ងៃ នៃការសម្អាតនេះ ។
៣. អ្នកត្រូវផឹកផងដែរ នូវទឹកផ្លែឈើស្រស់ៗដែលសម្បូរជាតិប៉ូតាស្យូម អោយបាន ៤០០មីលីលីត្រ ជាមួយនឹងអាហារពេលថ្ងៃត្រង់។ ជាតិប៉ូតាស្យូម គឺជាភ្នាក់ងារដ៏ពិសេស ដែលអាចដើរតួជាតូនិក សម្រាប់ការសម្អាត នៅពេលដែលវាត្រូវបានរំលាយក្នុងទម្រង់ជាសារធាតុរាវ។
៤. ជាមួយគ្នាផងនេះ អ្នកគួរធ្វើការផឹកទឹកផ្លែ cranberry ស្រស់ អោយបាន ៤០០មីលីលីត្រផងដែរ មុនពេលចូលគេង។វានឹងអាចជួយ ប្រឆាំងនឹងពពួកបាក់តេរី នៅក្នុងសួត ដែលអាចនឹងបង្កបានជាការបង្ករោគផ្សេងៗ។ ផ្លែបឺរីខៀវ គឺជាសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដ៏មានឥទ្ធិពលមួយ។
៥. ធ្វើការថែរក្សារាងកាយអោយបានល្អ ជាមួយនឹងការហាត់ប្រាណ។ ងូតទឹកក្តៅឧណ្ណៗ អោយបាន ២០នាទីជារៀងរាល់ថ្ងៃ។វាជាការចាំបាច់មួយ ក្នុងការអនុញ្ញាតអោយរាងកាយអ្នក បាត់បង់នូវសារជាតិពុល ពីក្នុងខ្លួន តាមរយៈការបែកញើសអោយបានច្រើន តាមដែលអ្នកអាចធ្វើបាន។
៦. ត្រូវធ្វើការដើរហាត់ប្រាណញាប់ៗ អោយបានម្តង ក្នុងមួយថ្ងៃ។ការដើរអាចជួយអោយ សួតអ្នកដកដង្ហើមបានល្អ៕