រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសជូនជនរួមពីវិធានបន្ទាន់ទប់ទល់នឹងករណីឆ្លងកើនឡើងនៃកូវីដ-១៩ និង អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ១៩ ខណៈករណីឆ្លងកើនលើស២០០នាក់ ក្នុង១ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែនផ្ញើជូនជនរួមជាតិពីវិធានបន្ទាន់ទប់ទល់នឹងករណីឆ្លងកើនឡើងនៃកូវីដ-១៩ ។ ក្នុងសារសំឡេងនោះដែរ សម្ដេចតេជោ បានស្នើសុំឱ្យពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ កាត់បន្ថយមនុស្សក្នុងកម្មវិធីផ្សេងៗផងដែរ ដើម្បីទប់កុំឱ្យរាលដាលទៅតាមបណ្តាខេត្តដទៃទៀត ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា អាជ្ញាធរដែនដី គួរមានវិធានការរឹតត្បឹតបន្ថែមលើការជួបជុំបែបសាសនា ពិធីបុណ្យ ពិធីមង្គលការ និងការជួបជុំកម្សាន្តសប្បាយនានា ឲ្យមានចំនួនអ្នកចូលរួមកាន់តែតិចកាន់តែល្អ និងត្រូវប្រកាន់ខ្ជាប់វិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ៕