ការ៉ុតមាន បេតា ខារ៉ូទីន (Beta Carotene) ក្នុងបរិមាណច្រើន ដែលនឹងបំប្លែងទៅជាវីតាមីន A ជួយក្នុងការសម្លឹងមើលរបស់ភ្នែកនិងការពារមហារីក ការពារជំងឺសន្លាក់ និងស្ទះសរសៃឈាម ។
ក្រៅពីនេះ អាចជួយការពារស្បែក ពីពន្លឺថ្ងៃ និងជាសារធាតុអាហារចាំបាច់ សម្រាប់ស្ត្រីមានគភ៌ ដោយសារធាតុអាហារចាំបាច់ សម្រាប់ស្ត្រីមានគត៌ ដោយសារមានកាកសរសៃអាហារ (Fiber) អាស៊ីដ ហ្វូលិក និងជាតិដែកច្រើន ។
អ្វីកាន់តែអស្ចារ្យនោះគឺថាគេអាចយកការ៉ុតដើម្បីសម្រកទំងន់បាន ព្រោះ ការ៉ុត មានកាកសរសៃដែលធ្វើឱ្យឆ្អែតបានយូរ ។ ការ៉ុតមានជាតិសរសៃធ្វើឱ្យឆាប់ឆ្អែត គួរប្ដូរអាហារពេលល្ងាចរាល់ថ្ងៃរបស់អ្នកមកទទួលទាន ជាការ៉ុត ជំនួសវិញ ដោយប្រើការ៉ុតមួយពេល ១-២ មើម យើងអាចទទួលទានស្រស់ៗ ឫក៏ស្ងោរក៏បាន៕