វាជាការធម្មតានោះទេ ដែលអ្នករាល់គ្នាតែងចង់ អោយសាច់ដុំរបស់ពួកគេមានភាពរឹងមាំបានយ៉ាងលឿន ប៉ុន្តែវាក៏មានសារសំខាន់ផងដែរ ក្នុងការដឹងថា តើអាហារប្រភេទណា ដែលអ្នកគួរទទួលទាន ដើម្បីអោយពួកវា មានភាពរឹងមាំបាន។
ការទទួលទានអាហារបានត្រឹមត្រូវ និង ល្អឥតខ្ចោះ គឺក៏មានអត្ថប្រយោជន៍សំខាន់ ដូចជាការ ហាត់ប្រាណបានត្រឹមត្រូវផងដែរ។ ដូច្នេះ វិធីសាស្ត្រដ៏សាមញ្ញខាងក្រោមនេះ គឺនឹងអាចជួយអ្នកអោយយល់បានពី ប្រភេទអាហារណា ដែលអាចជួយអោយសាច់ដុំអ្នក រឹងមាំបាន។
១. បរិភោគ អាហារដែលមានបរិមាណកាឡូរីដ៏ល្អ
ប្រសិនបើអ្នកចង់សាងសង់ សាច់ដុំរបស់អ្នកអោយបានល្អ ក្នុងរយៈពេលដ៏ខ្លី នោះវាជាការចាំបាច់ដែលអ្នក ត្រូវតែប្រើប្រាស់នូវជាតិកាឡូរី អោយបានគ្រប់គ្រាន់។ នៅពេលណាដែលអ្នកបាន ធ្វើការងារ ឬ លំហាត់ប្រាណ ក្នុងកម្រិតសកម្មភាពខ្លាំងក្លាណាមួយ នោះអ្នកនឹងត្រូវការថាមពលបន្ថែម ដើម្បីជួសជុលដល់ ជាលិកា តាមដែលវា ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការធ្វើលំហាត់ប្រាណនេះ។ វាគ្មានជម្រើសអ្វីផ្សេងសម្រាប់អ្នក ក្រៅ ពី ត្រូវធ្វើការទទួលទានជាតិកាឡូរីអោយបានគ្រប់គ្រាន់ ដើម្បីពង្រឹងសាច់ដុំអ្នកនេះទេ។
វាក៏មានសារៈសំខាន់ផងដែរ ក្នុងការដឹងថា ការទទួលអោយបានច្រើនតាមដែលអ្នកអាចធ្វើបាននោះ គឺមិន បានផ្តល់ផលល្អ ដល់ការសាងសង់សាច់ដុំរបស់អ្នកនោះទេ។ ពីព្រោះអាហារនីមួយៗ គឺនឹងផ្តល់អោយអ្នក នូវ បរិមាណកាឡូរីផ្សេងៗគ្នា។
ឧទាហរណ៍ ប្រសិនបើអ្នកចង់បានកម្រិតកាឡូរី ១៨០០ ក្នុងមួយថ្ងៃ ដើម្បីធ្វើការពង្រឹងសាច់ដុំអ្នក ហើយអ្នក បានញុំា នំដំឡូងបារាំង អស់៥កញ្ចប់ជារៀងរាល់ថ្ងៃ នោះតើអ្នកនឹងបានទទួលលទ្ធផលបែបណា? តើវាអាចទៅរួច ទេ ដែលអ្នកអាចនឹងកើនទំងន់? ចំលើយនោះគឺថាទេ អ្នកនឹងមិនអាចឡើងទំងន់បាន ដោយសារការទទួលទាន បែបនេះទេ។ មូលហេតុដ៏សាមញ្ញនោះគឺ ដំឡូងបារាំងគឺជាអាហារ សម្រន់ដែលមិនមានសារជាតិបំប៉នកាឡូរីនោះ ទេ។
ដូច្នេះ អ្នកត្រូវទទួលទានអាហារ ដែលអាចពង្រឹងសាច់ដុំអ្នកបាន និង ផ្តល់អោយអ្នកទាំងកាឡូរី និង សារជាតិបំប៉ន ។
២. បរិភោគអាហារ ដែលមានជាតិប្រូតេអ៊ីនអោយបានគ្រប់គ្រាន់
ដើម្បីពង្រឹងសាច់ដុំថ្មី របស់អ្នកបាន ខ្លួនប្រាណរបស់អ្នកត្រូវការ បរិមាណប្រូតេអ៊ីន ក្នុងកម្រិតដ៏ប្រសើរមួយ។ ជាតិប្រូតេអ៊ីន គឺមានសម្ថភាពក្នុងការផ្តល់អោយអ្នកនូវ សារជាតិអាមីណូអាស៊ីត សម្រាប់ការសាងសង់ និង ជួសជុលសាច់ដុំបានឆាប់ហ័សឡើងវិញ។ អ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះ ចណុចកណ្តាលនៃអាហាររបស់អ្នក ដែលនឹងមានគុណភាពប្រូតេអ៊ីនខ្ពស់។
ការសិក្សាផ្សេងៗគ្នាជាច្រើន បានបង្ហាញថា នៅពេលដែលអ្នកបានធ្វើ លំហាត់ប្រាណ ក្នុងកម្រិតសកម្មភាពខ្លាំងក្លា នោះរាងកាយរបស់អ្នក នឹងត្រូវការសារជាតិអាមីណូអាស៊ីត។ សារជាតិនេះ អាចផ្តល់អោយអ្នក នូវការគាំទ្រចំពោះការជួសជុល និង ការរីកលូតលាស់របស់សាច់ដុំ។ វាជាការពិតដែលថា ការរួមផ្សំគ្នារវាង របបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និង ការហ្វឹកហាត់ដ៏ខ្លាំងក្លា អាច ធ្វើអោយអ្នកមានសាច់ដុំរឹងមាំ។ ជាតិប្រូតេអ៊ីន គឺជាអាហារដ៏ប្រសើរបំផុត ក្នុងការពង្រឹងសាច់ដុំអ្នក បាន ក្នុង រយៈ ពេល ដ៏ខ្លី។
៣. បរិភោគអាហារដែលមានជាតិខ្លាញ់
ការពង្រឹងសារជាតិអរម៉ូន គឺបានដើរតួនាទីយ៉ាងសំខាន់ចំពោះ ការរីកលូតលាស់ និង ផ្តល់ថាមពលដល់សាច់ ដុំ។ អាហារដែលមានជាតិខ្លាញ់ គឺមាននាទីដ៏ចំបងក្នុង ដំណើរការផលិតផលរបស់អរម៉ូន។ មានការយល់ច្រលំថា ការទទួលទានខ្លាញ់ច្រើន គឺធ្វើអោយអ្នកធាត់។ តែអ្នកត្រូវធ្វើតាមនូវការណែនាំរបស់ អ្នកជំនាញផ្នែកអាហារ ដែលបាននិយាយថា អ្នកត្រូវទទួលទានអាហារ ដែលមានជាតិខ្លាញ់អោយបានច្រើន។ របបអាហារទាំងនោះមាន ដូចជា៖ បឺរ និង ក្រែម។
អត្ថប្រយោជន៍ជាចំបង នៃអាហារដែលមានជាតិខ្លាញ់នោះគឺថា ពួកវាអាចបង្កើនបរិមាណ នៃកម្រិត អរម៉ូនតេស្តូស្តេរ៉ូន។ ដូច្នេះអាហារប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងថាមពលសាច់ដុំ ហើយវាជាប្រភេទអាហារមួយដ៏សំខាន់ ក្នុងការសាងសង់សាច់ដុំបានផងដែរ។
វាជាការប្រសើរសម្រាប់អ្នក ក្នុងការទទួលទាននូវ ផ្លែចេក, ទឹកយ៉ាអួ,ត្រី , ស៊ុត, ហ្វ្រូម៉ាស,សណ្តែកដី ដែលមាន បឺរ នៅពេលដែលអ្នកធ្វើការហ្វឹកហាត់លើកដុំទំងន់ធ្ងន់ៗ តាមដែលអាហារប្រភេទនេះ អាចធ្វើអោយសាច់ដុំអ្នក មានភាពរឹងមាំបានឆាប់រហ័ស ហើយវាក៏មានផ្ទុកធាតុផ្សំសំខាន់ផ្សេងៗទៀត ក្នុងការសាងសង់សាច់ដុំអ្នកបានផង ដែរ។