វាអាចជារឿងលំបាកមែនក្នុងការផ្តាច់បារី។ នេះហើយជាមូលហេតុដែលមនុស្សជាច្រើនព្យាយាមជាច្រើនដងមុននឹងពួកគេបានជោគជ័យ។ វាជារឿងទូទៅចំពោះអ្នកដែលធ្វេសប្រហេសនៅពេលដែលព្យាយាមផ្តាច់បារី ឬទម្លាប់ដទៃទៀតនានា។ ប៉ុន្តែការធ្វេសប្រហែសមិនមែនជារឿងដែលធ្វើអោយអ្នកឈប់ធ្វើបញ្ហាឆ្កួតៗនោះទេ។
ប្រហែលជាមិត្តរបស់អ្នកមិនប្រាប់អ្នកដំបូងដោយសារតែគាត់មិនចង់ធ្វើអោយអ្នកខកចិត្ត ឬដោយសារតែគាត់មិនចង់អោយអ្នកធុញថប់។ ប្រសិនបើអ្នកចង់អោយគាត់ចែករំលែកបញ្ហានានាមកអោយអ្នកដឹង ទោះបីជាគាត់មានការធ្វេសប្រហែសក៏ដោយ, វាជួយអោយមានប្រតិកម្មដោយបង្ហាញជាការគាំទ្រ ឬលើកទឹកចិត្តទៅវិញ។ ជំនួសការធុញថប់, សូមយល់ចិត្តគាត់ ប៉ុន្តែក៏លើកទឹកចិត្តគាត់អោយបន្តការផ្តាច់បារីនេះ។ សូមអោយគាត់ដឹងថា អ្នកកំពុងតែគាំទ្រគាត់។ ជួយគាត់រំលឹកពីហេតុផលដែលគាត់ចង់ផ្តាច់បារី៕