ការសិក្សាថ្មីមួយណែនាំថា ការទទួលទានភេសជ្ជៈច្រើនអាចបង្កើនគ្រោះថ្នាក់នៃជំងឺហឺតនិង/ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។
មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលីត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា។
ច្រើនជាង ១០ភាគរយនៃអ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយនៃអ្នកចូលរួមមានដែលជំងឺហឺត និង ១៥,៦ភាគរយ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បរិភោគច្រើនភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។
អ្នកដែលបរិភោគក្នុងកម្រិតដែលរៀបរាប់ខាងលើមានកម្រិត ១,២ដងដែលនឹងមានជំងឺហឺត និង ១,៧ដង នឹងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ច្រើនជាងអ្នកដែលមិនបរិភោគភេសជ្ជៈ។
វេជ្ជបណ្ឌិត ហ្ស៊ូមីន ស៊ី (Zumin Shi) នៃមហាវិទ្យាល័យ Adelaide និយាយថា “ការសិក្សារបស់យើងបញ្ជាក់ពីសារសំខាន់នៃអាហារនិងទឹកដែលល្អចំពោះសុខភាព ក្នុងការបង្ការជំងឺរ៉ាំរ៉ៃដូចជាជំងឺហឺតនិងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ”។
ក្រុមអ្នកស្រាវជ្រាវនិយាយថា គ្រោះថ្នាក់នេះគឺទាក់ទងទៅនឹងចំនួននៃការទទួលទាន មានន័យថា ទទួលទានភេសជ្ជៈកាន់តែច្រើន គ្រោះថ្នាក់នៃជំងឺហឺតឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាន់តែធំ។
ប៉ុន្តែការសិក្សានេះត្រឹមតែបង្ហាញពីទំនាក់ទំនងប៉ុណ្ណោះ មិនបានបញ្ជាក់ពីទំនាក់ទំនងនៃមូលហេតុនិងផលប៉ះពាល់នោះទេ។
ការជក់បារីបង្កើនគ្រោះថ្នាក់កាន់តែធំ ជាពិសេសចំពោះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកដែលជក់បារីនិងទទួលទានភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃមានអត្រាដល់ទៅ ៦,៦ដងនៃគ្រោះថ្នាក់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរច្រើនជាងអ្នកដែលមិនជក់បារីនិងមិនទទួលទានភេសជ្ជៈ។