ការឈឺចាប់នៅក្នុងលិង្គគឺជាសញ្ញាមួយប្រភេទដែលច្រើនកើតមានជាញឹកញាប់ជាពិសេសលើបុរសក្មេងៗ។សំណាងដែរ ករណីភាគច្រើននៃការឈឺលិង្គនេះពុំមានអ្វីជាបញ្ហាធ្ងន់ធ្ងរទេ។ ប៉ុន្តែជាម្តងម្កាលគួរតែស្វែងរកសេវាថែទាំងសុខភាពដែរក្នុងករណីចាំបាច់ ជាពិសេសប្រសិនបើឃើញមានរោគសញ្ញាផ្សេងៗទៀតមកជាមួយ។
ឈឺនៅពេលរួមភេទ
ជាទូទៅ មូលហេតុដែលកើតមានជាញឹកញាប់បំផុតនៃការឈឺលិង្គជាធម្មតាតែងកើតលើបុរសដែលមិនធ្លាប់រួមភេទសោះ ឬរួមភេទយូរ។ នេះគឺជារឿងពិតរបស់បុរសក្មេងៗ។
ប្រសិនបើអ្នកមិនធ្លាប់រួមភេទពីមុនមកទេ (ឬរួមភេទមិនបានច្រើនដង) បទពិសោធន៍ជាលើកដំបូងរបស់អ្នកទំនងជាធ្វើអោយអ្នកឈឺចាប់បន្តិចបន្តួច នេះដោយសារតែការកកិតថ្មីកើតមានលើការរួមភេទនោះ។
ជាមួយគ្នានេះដែរ ប្រសិនបើអ្នករួមភេទរយៈពេលយូរ ស្បែកគ្របលិង្គរបស់អ្នកទំនងជានឹងមានប្រតិកម្មជាមួយនឹងការកកិតទាំងនេះ និងក្រោយមកក្លាយទៅជាការឈឺចាប់។ ការឈឺចាប់ច្រើនតែបន្តទៅមុខប្រសិនបើការរួមភេទប្រព្រឹត្តទៅខ្លាំងក្លាពេក។
ការដែលប្រើដៃរួមភេទដោយខ្លួនឯង (Masturbation) យូរពេកក៏អាចធ្វើអោយឈឺបានដែរ នេះដោយសារតែដៃគូរបស់អ្នកប្រើដៃធ្វើមិនបានល្អ ឬធ្វើយូរពេក។
ការរួមភេទជាមួយមាត់ទំនងជាមិនសូវធ្វើអោយឈឺចាប់ទេ លុះត្រាតែអ្នកមុតនឹងធ្មេញរបស់ដៃគូអ្នក។
ការឈឺចាប់ដោយសារការរួមភេទច្រើនប៉ះពាល់ទៅលើស្បែកគ្របក្បាលលិង្គច្រើនជាងគេ។ ប៉ុន្តែប្រសិនបើអ្នកបានកាត់ចុងរួមរាល់ហើយ ការឈឺចាប់នឹងកើតឡើងទៅលើស្បែកគ្របដងរបស់លិង្គវិញ។
ប្រសិនបើអ្នកជាមនុស្សស្បែកស្លេកៗ ឬស ការឈឺចាប់តែងតែបង្កើតបានជាពណ៌ក្រហមវិញ។ ប្រសិនបើស្បែកពណ៌ខ្មៅវិញ ស្បែកគ្របក្បាលលិង្គ ឬដងលិង្គរបស់អ្នកប្រហែលជាខ្មៅជាងធម្មតានៅពេលការឈឺចាប់ចេះតែបន្ត។
ពេលខ្លះ ការឈឺចាប់ដោយសាររួមភេទយូរកើតមានច្រើនជាងការហើមលិង្គដែលជាបញ្ហាត្រូវការដំណោះស្រាយ។ នេះដោយសារតែទឹករងៃហៀរចូលទៅក្នុងជាលិការរបស់លិង្គ។
ចូរកុំមានការភ័យព្រួយអំពីបញ្ហានេះអី ព្រោះវានឹងវិលមកធម្មតាវិញក្នុងរយៈពេលមួយសប្តាហ៍។
ការព្យាបាល
ប្រសិនបើអ្នកឈឺលិង្គដោយសារតែមិនធ្លាប់រួមភេទ ឬរួមភេទយូរ អ្នកមិនចាំបាច់ស្វែងរកការព្យាបាលណាដែលពិសេសៗនោះទេ។ គ្រាន់តែសម្រាកកុំរួមភេទទៀតពីរបីថ្ងៃសិនទៅបានហើយ។
ការលាបក្រែមអោយលិង្គទន់មកវិញដូចជាពពួក Aqueous Cream វានឹងជួយបំបាត់នូវការឈឺចាប់បាន។ គ្មានហេតុផលណាដែលអ្នកត្រូវប្រើថ្នាំផ្សេងពីនេះទៀតទេ។
នៅពេលដែលអ្នកវិលមករួមភេទឡើងវិញ ចូរធ្វើចិត្តអោយស្រួលបួលសិន។ មិនត្រូវរួមភេទអោយយូររហូតដល់ច្រើនម៉ោងទៀតទេ។ វាក៏គ្មានគ្រោះថ្នាក់អ្វីដែរ ដែលស្នើសុំអោយដៃគូររបស់អ្នកធ្វើប្រតិបត្តិការថ្នមៗជាមួយអ្នកវិញ។
ការឈឺចាប់ដោយសារតែការដាច់ដោច ឬហូរឈាម
ប្រសិនបើអ្នកឈឺចាប់ដោយសារអ្នកហាក់បីដូចជាមានការដាច់ដោចបន្តិចបន្តួច ជាធម្មតាច្រើនតែជាការរហែកនៅតំបន់ Fraenum ។
ការគ្រោះថ្នាក់ដោយសាររូតខោក៏អាចធ្វើអោយដាច់ដោចបានដែរ។
ការព្យាបាល
ប្រើសម្លី ឬអ្វីមួយដែលស្អាតទៅខ្ទប់កន្លែងដែលហូរឈាមនោះរហូតដល់លែងហូរឈាម។ បន្ទាប់មកប្រើវ៉ាសាលីនបន្តិចលាបលើវាបន្ថែម។
ជាមួយគ្នានេះដែរ ប្រសិនបើរបួសមិនជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ទេ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យខាងជំងឺផ្លូវភេទ ឬគ្លិនិក Genitourinary Medicine Clinic (GUM) (គ្លីនិកព្យាបាលជំងឺតម្រងនោមនិងផ្លូវភេទ)។
អ្វីដែលកម្របំផុតនោះគឺថារបួសលើលិង្គនោះត្រូវការអោយគ្រូពេទ្យវះកាត់ដេរផ្ជិតមកវិញ។ បន្ទាប់មកមានរបួសដាច់រហែកលិង្គរួច មិនត្រូវព្យាយាមរួមភេទទៀតយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ។
ការឈឺចាប់ជាប់ពាក់ព័ន្ធនឹងការរមាស់
ការរមាស់ និងឈឺចាប់នៅជុំវិញស្បែកគ្របក្បាលលិង្គច្រើនតែបណ្តាលមកពីរោគផ្សិត។
ការបង្ករោគដោយមេរោគផ្សិតមិនធ្ងន់ធ្ងរគឺជារៀងមួយកើតមានញឹកញាប់ មេរោគនោះច្រើនតែជាពពួក Candida Albican។ ដៃគូររបស់អ្នកប្រហែលជាមានជំងឺរោគផ្សិតនេះដែរ។ មេរោគផ្សិតនោះប្រហែលជាមិនត្រឹមតែធ្វើអោយនាងរមាស់តែមួយមុខនោះទេ ប៉ុន្តែក៏ធ្វើអោយមានហូរទឹករំអិលពណ៌សរលឿងៗដែរ។
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ ឬនរណាម្នាក់ដែលធ្វើការនៅក្នុងគ្លីនិក GUM ។ ពួកគេនឹងអោយថ្នាំលាបប្រភេទ Anti-fungal Cream ដល់អ្នក។ ពួកគេក៏នឹងណែនាំអំពីការព្យាបាលដល់ដៃគូររបស់អ្នកផងដែរ។
ពេលខ្លះ បុរសដែលមានជំងឺទឹកនោមផ្អែមច្រើនឆ្នាំក៏វិវត្តទៅជាឈឺចាប់នៅលើស្បែកគ្របក្បាលលិង្គជាប់រហូតដោយសារតែរោគផ្សិតដែរ។
ករណីនេះកើតឡើងដោយសារតែមេរោគផ្សិតលូតលាស់នៅលើជាតិស្ករដែលអ្នកជំងឺទឹកនោមផ្អែមបានបញ្ចេញទៅតាមទឹកនោមរបស់គាត់។
កាលទេសៈទាំងនេះពេលខ្លះត្រូវធ្វើគឺ ការវះកាត់ចុង។
ការឈឺជាប់ពាក់ព័ន្ធនឹងការមានដំបៅ
ដំបៅគឺជាកន្លែងឃើញសាច់ឆៅមួយនៅលើលិង្គ ជារង្វង់ ឬពងក្រពើ។ ដំបៅទាំងនេះមើលទៅ ប្រហែលជាដូចភ្នំភ្លើងផ្ទុះដែរ។
ការដែលមានដំបៅអាចកំណត់បានថាជាការបង្ករោគធ្ងន់ធ្ងរដូចជាជំងឺស្វាយ ។
ដូច្នេះប្រសិនបើអ្នកគិតថា អ្នកមានដំបៅមួយនៅលើលិង្គរបស់អ្នក មិនត្រូវបង្កបញ្ហាបន្ថែមទៅលើវាទៀតទេ។ ចូរទៅគ្លីនិក GUM ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ក្នុងពេលនេះ មិនត្រូវរួមភេទទៀតទេ។
ការឈឺចាប់ និងខ្វះអនាម័យ
ប្រសិនបើអ្នកមិនបានលាងសម្អាតខាងក្រោមស្បែកគ្របក្បាលលិង្គអ្នកជាទៀងទាត់ទេ តំបន់មួយនោះប្រហែលក្លាយទៅជារលាកតិចតួច និងឈឺចាប់។
ករណីនេះវាក៏ប្រហែលជាករជាកំទេចសៗដែលហៅថាអាចម៌លិង្គ (Smegma)។ នេះគឺជាផលិតផលពីធម្មជាតិរបស់រាង្គកាយយើងទេ ប៉ុន្តែវាមិនគួរណាធ្វើអោយកើតច្រើនបែបនេះដែរព្រោះវានឹងក្លាយទៅជាដើមហេតុនៃការជ្រៀតចូលរបស់មេរោគ។
ការឈឺចាប់ជាមួយនឹងការរលាកក្បាលលិង្គ
ការរលាកក្បាលលិង្គអាចកើតឡើងដោយសាររោគផ្សិត ឬប្រតិកម្មអាឡែហ្ស៊ី ឬជំងឺលើជាលិការតភ្ជាប់របស់រាង្គកាយ តែវាគឺជារឿងកម្រណាស់។
ជាម្តងម្កាលវាអាចត្រូវបានបង្កឡើងដោយសារជំងឺស្បែកពេញខ្លួនក៏មានដែរ។
ការឈឺលិង្គ និងជំងឺស្បែក
បុរសមួយចំនួនដែលឈឺលិង្គព្រមទាំងមានកន្ទួលគួរតែមានជំងឺស្បែកដែរហើយដូចជាជំងឺ Eczema ឬ Psoriasis។
គ្រូពេទ្យផ្នែកសុខភាពផ្លូវភែទ ឬអ្នកឯកទេសខាងជំងឺស្បែកអាចជួយដល់អ្នកបាន។
ការឈឺលិង្គ និងជំងឺមហារីក
បុរសវ័យក្មេងមួយចំនួនគឺភ័យខ្លាចយ៉ាងខ្លាំងដែលការឈឺលិង្គប្រហែលជារឿងមហារីក។ ករណីនេះមិនអាចកើតមានបានទេ។
ធាតុពិត ជំងឺមហារីកលិង្គគឺជារឿងដែលកម្រ។ភាគច្រើនបំផុត ជំងឺមហារីកលិង្គតែងតែកើតមានលើមនុស្សវ័យចំនាស់ មិនបានកាត់ចុងហើយ មិនមានអនាម័យល្អទៅលើស្បែកគ្របក្បាលលិង្គ។
រោគសញ្ញាសំខាន់នៃមហារីកលិង្គគឺជាដុំ ឬដំបៅមួយដែលអាចមានក្លិនស្អុយ នៅពីក្រោមស្បែកគ្របក្បាលលិង្គ ព្រមទាំងបង្កការឈឺចាប់។ ការព្យាបាលដោយវះកាត់បន្ទាន់គឺជារឿងសំខាន់។