ការមានស្បែកស្អាតនិងភ្លឺរលោងគួរតែជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន។ មុខដ៏គួរឱ្យចូលចិត្តដែលគ្មានមុនធ្វើឱ្យអ្នកមានភាពជឿជាក់និងជំនឿចិត្តលើខ្លួនឯ។ អ្នកនឹងអាចចូលរួមក្នុងសង្គមនិងទាក់ទងជាមួយអ្នកដទៃដោយមិនមានការព្រួយបារម្ភ និងភាពខ្លាចខ្មាស់គេ។
ដូច្នេះដើម្បីទប់ទល់នឹងបញ្ហាស្បែក ខាងនេះគឺជាការណែនាំពីយុទ្ធសាស្ត្រខ្លះៗដែលអាចជួយអ្នកបាន។
- បរិភោគល្អ៖ ជំនួសទៅនឹងការបរិភោគអាហារឥតប្រយោជន៍ អ្នកជួរជ្រើសរើសអាហារដែលសម្បូរសារធាតុចិញ្ចឹមនិងល្អដល់សុខភាពរបស់អ្នក ដូចជាផ្លែឈើនិងបន្លែ ដែលសម្បូរទៅដោយវីតាមីន។
- សម្រាក៖ ចូរគេចចេញពីស្ត្រេស និងគេងដោយគ្មានការរំខានឱ្យបាន ៨ម៉ោងរៀងរាល់ថ្ងៃ។ ពេលដែលអ្នកគេង រាង្គកាយរបស់អ្នកមានកម្លាំងឡើងវិញ ហើយកោសិកាស្បែកនឹងជួសជុលខ្លួនវាដោយស្វ័យប្រវត្តិ។
- ញ៉ាំទឹកឱ្យបានច្រើន៖ អ្នកជំនាញវេជ្ជសាស្ត្រនិយាយថា យើងគួរទទួលទានទឹកឱ្យបានប្រហែលពីរលីត្រក្នុងមួយថ្ងៃ។ ទឹកមានសារសំខាន់ណាស់ចំពោះប្រព័ន្ធរាង្គកាយរបស់យើង ព្រោះវាជួយលាងសម្អាតជាតិពុលដែលបានចូលក្នុងខ្លួនរបស់យើង។
- ហាមញ៉ិចមុន៖ ការបំបែកឬញ៉ិចមុន នឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ជាងមុន។ ការធ្វើបែបនេះនឹងធ្វើបាក់តេរីសាយភាយទៅកន្លែងផ្សេងទៀតនៅលើមុខរបស់អ្នក ហើយវាក៏បង្ករឱ្យមានស្នាមលើមុខរបស់អ្នកផងដែរ។
- រក្សាមុខឱ្យស្អាត៖ លាងសម្អាតមុខរបស់អ្នករៀងរាល់មុនពេលចូលគេង ជាពិសេសប្រសិនបើអ្នកបានប្រើគ្រឿងសម្អាង។ បើមិនដូច្នោះទេ ធូលីដី និងគ្រឿងសម្អាង នឹងបិតរន្ធញើសរបស់អ្នក ដែលបង្ករឱ្យមានបញ្ហាស្បែក។
- ប្រើវីតាមីន E៖ ដើម្បីមានស្បែកស្អាតល្អ យើងត្រូវតែយកចិត្តទុកដាក់លើកោសិកាស្បែករបស់យើង។ ប៉ុន្តែដោយសារតែយើងមិនបានបរិភោគវីតាមីននិងសារធាតុខនិជគ្រប់គ្រាន់ អ្នកគួរតែប្រើវីតាមីន E បន្ថែម។ វានឹងជួយទ្រទ្រង់ការលូតលាស់និងការជួសជុលកោសិកាស្បែកក្នុងរាង្គកាយ។
- សារធាតុសំណើម៖ បញ្ហាស្បែកច្រើនតែចាប់ផ្តើមជាមួយនឹងស្បែកស្ងួតនិងរបក។ ដូច្នេះអ្នកគួរលាបឡេលើរាង្គកាយរបស់អ្នក ហើយប្រើផលិតផលសារធាតុសំណើមលើមុខឬក្រែមសម្រាប់ប្រើពេលយប់ដើម្បីរក្សាស្បែករបស់អ្នកឱ្យមានសំណើមល្អ។