ជាទូទៅ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែកើតមានអាការៈចាញ់កូន វិលមុខងងឹតមុខ និង រកកល់ចង់ក្អួតជាដើម។
បើតាមការដកពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី២៤ដល់៣៧ ឆ្នាំដែលកើតមានអាការៈចាញ់កូនក្នុងអំឡុងពេល៣ខែដំបូងទទួលទានទឹក ខ្ញីលាយជាមួយស្ករសរាល់ថ្ងៃលទ្ធផលបានបង្ហាញឱ្យឃើញថា អាការៈចាញ់កូន របស់ពួកគេបានថយចុះ ឬ ស្រាលជាងមុន។
ការទទួលទានខ្ញីមួយក្រាមក្នុងមួយថ្ងៃមិនថាជាប្រភេទទឹកខ្ញី ឬមើមខ្ញីក៏ដោយគឺវាអាចកាត់បន្ថយអាការៈចាញ់កូនឱ្យបានធូរស្រាល យ៉ាងមានប្រសិទ្ធភាពបំផុត។
ម្យ៉ាងទៀតមើមខ្ញី ក៏មានសារជាតិថ្នាំបុរាណជួយកាត់ទម្លាក់ស្លេស្ម ហើយវាជួយការពារកើតដំបៅក្នុងក្រពះអាហារបានទៀតផង។ ដូច្នេះសុភាពស្ត្រីទាំងឡាយគួរតែនាំគ្នាងាកមកទទួលទានខ្ញីដើម្បី សុខភាពរាងកាយទាំងអស់គ្នាទើបជាការប្រសើរ ។ ហើយមើមខ្ញីក៏មានប្រសិទ្ធភាពក្នុងការព្យាបាល និងកាត់បន្ថយអាការផ្តាសាយបានថែមទៀតផង ដោយគ្រាន់តែអ្នកយកមើមខ្ញីទៅស្ងោរ យកទឹកញ៉ាំ នោះអាការផ្តាសាយរបស់អ្នកនឹងជាបាត់ ជាក់ជាមិនខានឡើយ៕