ជំងឺ រវើរវាយទាក់ទងនឹសរសៃឈាម ជំងឺនេះគឺបង្កឡើងនៅពេលដែលមានការរំខាននៅក្នុងការផ្តល់ឈាមទៅ ខួរក្បាល។ដូចគ្នានឹងសរីរាង្គទូទៅដែរដើម្បីធ្វើការបានត្រឹមត្រូវ ខួរក្បាលត្រូវការការផ្គត់ផ្គង់អុកស៊ីសែន និងជីវជាតិគ្រប់គ្រាន់ ដែលផ្តល់ដោយឈាម។
ប្រសិនជាការផ្គត់ផ្គង់ឈាមមានការតឹងតែងឬបញ្ឈប់ កោសិកាខួរក្បាល ចាប់ផ្តើមស្លាប់ ដែលធ្វើឱ្យខូចដល់ខួរក្បាល។
ការរំខានក្នុងការផ្តល់ឈាមអាចវិវឌ្ឍ ជាបណ្តើរៗ រយៈពេលអស់ជាច្រើន ប្រសិនជាសរសៃឈាមនៅខាងក្នុងខួរក្បាលចង្អៀត និងឡើងរឹង។ ការធ្វើឱ្យតូចចង្អៀត និងឡើងរឹងដល់សរសៃឈាមនេះជាធម្មតាបង្កឡើងពេលមានខ្លាញ់កើនឡើងនៅ ស្រទាប់សរសៃឈាមដែលធ្វើឱ្យឈាមហូរបានតិចតួច។ ការផ្តល់ឈាមទៅកាន់ខួរក្បាលគឺត្រូវបានរំខានយ៉ាងលឿន ក្នុងកំឡុងពេលមានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាលហើយនេះអាចបង្កឱ្យមានការខូចខាតទៅកោសិកា ខួរក្បាល។គ្មាននរណាម្នាក់មានជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាលនឹងបន្តមានជំងឺរវើរវាយទេ។
ជំងឺរវើរវាយទាក់ទងនឹងប្រូតេអ៊ីនប្រែប្រួលក្នុងកោសិកាសរសៃប្រសាទ ខួរក្បាលជំងឺ ប្រភេទនេះវាមានតិចតួចណាស់ក្នុងការបញ្ចូលគ្នានៃប្រូតេអ៊ីនដែល ធ្វើការនៅខាងក្នុងខួរក្បាល។វាមិនត្រូវបានដឹងទេថាមានអ្វីដែល បង្កឱ្យមានជំងឺនេះ។ម្យ៉ាងទៀត ទំនាក់ទំនងរវាងជំងឺដាច់សសៃឈាមក្នុងខួរក្បាល និង ជំងឺរវវើរវាយ ក៏មិនត្រូវបានបង្ហាញច្បាស់លាស់ដែរ៕