ការកាត់ ពងស្វាសចោលទាំងសងខាងពិតជាធ្វើអោយអ្នកមិនអាចមានកូនបានឡើយ ប៉ុន្តែបើកាត់តែម្ខាងគឺមិនអាចទេ។ បុរសភាគច្រើននៅតែអាចផលិតមេជីវិតឈ្មោលបានធម្មតា ហើយក៏គ្មានអ្វីពិបាកក្នុងការក្លាយទៅជាឪពុកគេដែរ។
អ្នកគួរតែថ្លែងអំណរគុណចំពោះការព្យាបាលដោយអ័រម៉ូន និងរបៀបរបបវះកាត់ដែលមិនប៉ះពាល់ដល់ការស្រើបស្រាល ឡើងរឹង ក៏ដូចជាចំនុចកំពូលផង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើការកាត់ចោលនូវកូនកណ្តុរខាងក្រោយប្រហោងពោះទៀត វាអាចនឹងមានផលប៉ះពាល់ទិចតួចមួយដែលអ្នកពិបាកនឹងបាញ់ទឹកកាម ប៉ុន្តែរឿងនេះមិនប៉ះពាល់ដល់ជីវិតផ្លូវភេទអ្នកទេ តែអាចនឹងធ្វើអោយអ្នកទទួលបានចំនុចកំពូលស្ងួតទៅវិញ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកព្យាបាលជំងឺដោយបាញ់កាំរស្មី ឬប្រើថ្នាំមហារីក វានឹងអាចកាត់បន្ថយនូវការផលិតមេជីវិតឈ្មោល ប៉ុន្តែរឿងនេះនឹងស្រួលបួលមកវិញនៅពេលក្រោយទេ៕