ជំងឺរលាកថ្លើម ប្រភេទ Bនេះ គឺជាជំងឺរ៉ាំរ៉ៃ ដែលតម្រូវអោយអ្នក ជំងឺត្រូវចេះថែទាំសុខភាពខ្លួនឯងជាប្រចាំ ។
ក្នុងនោះ ទម្លាប់នៃការទទួលទានអាហារ គឺជារឿងដ៏សំខាន់ព្រោះវា នឹងជួយអោយថ្លើមអ្នក មិនមានបញ្ហាខ្លាំង ឬ វិវត្តទៅរកសភាពមិនល្អ ។ ទន្ទឹមនឹងនេះ អ្នកគួរមានការប្រុងប្រយ័ត្ន និង តមនូវ ប្រភេទអាហារដូចខាងក្រោមនេះ ៖
អាហារដែលគួរចៀសវាង
- ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។
- នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។
- ចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។
- ចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមអោយខូចថ្លើមកាន់តែខ្លាំង។
- •អាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើមធ្វើការកាន់តែខ្លាំង។
- ជាតិកាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើអោយថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាងវាអោយបាន។
- អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសអោយបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម៕