ការវិនិច្ឆ័យរោគមហារីកគ្រាប់ឈាមមានមធ្យោបាយអ្វីខ្លះ? មធ្យោបាយក្នុងការវិនិច្ឆ័យរោគមហារីកគ្រាប់ឈាម មនុស្សជាច្រើនសុទ្ធតែចង់យល់ដឹងទាំងអស់គ្នា ស្វែងយល់ពីមធ្យោបាយវិនិច្ឆ័យរោគមហារីកគ្រាប់ឈាម មនុស្សនៅពេលដែលជួបប្រទះនូវរោគសញ្ញាមហារីកគ្រាប់ឈាមបានទាន់ពេល ប្រញាប់ធ្វើការព្យាបាលភ្លាម។
មធ្យោបាយក្នុងការវិនិច្ឆ័យរោគមហារីកគ្រាប់ឈាមដែលតែងតែជួបប្រទះ
1. ការពិនិត្យឈាម(Routine blood tests) ៖ គឺជាការពិនិត្យចំនួនតូចតាចលើម្រាមដៃ និង ទងត្រចៀក ជាការពិនិត្យលើបរិមាណនៃRBC កោសិកាស(Leukocyte) និង ឈាមភ្លាកែត(Blood platelet) ថែមទាំងធ្វើការបែងចែកប្រភេទនៃកោសិកាស(Leukocyte)ផងដែរ។ ពេលនៅស្ថានភាពធម្មតា នៅខាងក្រៅជុំវិញគ្រាប់ឈាមមិនគួរណាលេចចេញនូវកោសិកាធម្មជាតិទេ(ហៅកាត់ថាកោសិកាខ្ចី)។ នៅពេលដែលកើតជម្ងឺមហារីកឈាម កោសិកាខ្ចីទាំងអស់នេះមិនអាចបង្ហាញពីខុសគ្នា និង ពេញលក្ខណៈនៅក្នុងខួរឆ្អឹងឡើយ ដើម្បីងាយស្រួលបញ្ចេញផុតទៅក្រៅបរិវេណឈាម ដូច្នេះការពិនិត្យឈាម(Routine blood tests)គឺអាចមើលឃើញកោសិកាខ្ចីបាន។
2. ការពិនិត្យខួរឆ្អឹង ៖ប្រសិនបើមានការសង្ស័យថាមានជម្ងឺមហារីកគ្រាប់ឈាម ចាំបាច់ត្រូវធ្វើកោសល្យវិច្ច័យខួរឆ្អឹង ធ្វើការកត់ត្រា និង បែងចែកប្រភេទកោសិកានិមួយៗក្នុងខួរឆ្អឹងនោះ។ នៅក្នុងស្ថានភាពធម្មតា កោសិកាខ្ចីក្នុងខួរឆ្អឹងមិនអាចលើសពី5%ឡើយ ចំនែកនៅពេលកើតជម្ងឺមហារីកឈាម កោសិកាខ្ចីកើនឡើងច្រើន អាចលើសពី30%។ ជាពិសេសនៅពេលដែលកុមារដែលកើតមានមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ កោសិកាខ្ចីអាចខ្ពស់រហូតដល់80-100%។
ការពិនិត្យខួរឆ្អឹងគឺជាភស្តុតាងវិនិច្ឆ័យរោគមហារីកគ្រាប់ឈាមដែលមានប្រសិទ្ធិភាពជាងគេ។ ប្រសិនបើជួបប្រទះកោសិកាខ្ចីនៃខួរឆ្អឹងកើនឡើងច្រើនពិតប្រាកដមែននោះ នៅគួបផ្សំជាមួយការពិនិត្យលើរាង្គកាយនៅមន្ទីរពេទ្យផង ជម្ងឺមហារីកគ្រាប់ឈាមមិនពិបាកក្នុងការវិនិច្ឆ័យឡើយ។ ប៉ុន្តែប្រភេទនៃជម្ងឺមហារីកគ្រាប់ឈាមមានច្រើនបែប ប្រភេទមិនដូចគ្នានៃការព្យាបាលជម្ងឺមហារីកគ្រាប់ឈាមក៏មិនដូចគ្នាដែរ។ ដូច្នេះនៅពេលដែលកំនត់ប្រភេទនៃមហារីកគ្រាប់ឈាមនេះគឺត្រូវធ្វើការពិនិត្យមួយជំហានបន្តទៀត។
3. ការពិនិត្យបែងចែកភាពសុំា ៖ ធ្វើការពិនិត្យប្រការនេះ ជាទូទៅត្រូវការបូមយកខួរឆ្អឹងប្រហែលជា2មីលីលីត្រ បន្ទាប់ប្រើប្រាស់សារធាតុដែលប្រើសំរាប់មានប្រតិកម្មមួយប្រភេទហៅថា “ម៉ូណូក្រូណាល់(Monoclonal )ប្រឆាំងលើរាង្គកាយ”ដើម្បីចង្អុលបង្ហាញ និង បែងចែកប្រភេទនិមួយៗនៃកោសិកាគ្រាប់ឈាម។
4. ស៊ីតូហ្សែននែតិក(Cytogenetic) ៖ ធ្វើការពិនិត្យប្រការនេះក៏ត្រូវការបូមយកខួរឆ្អឹងប្រហែលជា2មីលីលីត្រដែរ ធ្វើការស្វែងយល់ពីធម្មជាតិនៃកោសិកាឈាម និង ក្រូម៉ូសូម(chromosome)ថាតើមានខុសប្រក្រតីឬទេ។ មានមហារីកគ្រាប់ឈាមក្រូម៉ូសូម(chromosome)ខុសប្រក្រតី ជារឿយៗតែងតែមានការព្យាករណ៍ខ្សោយជាងការមិនមានក្រូម៉ូសូម(chromosome)ខុសប្រក្រតី។
5. ការពិនិត្យលើCSF៖ ក្នុងការពិនិត្យប្រការនេះគឺត្រូវបូមយកទឹកខួរឆ្អឹងខ្នងបន្តិចបន្តួចពី បំពង់ឆ្អឹងខ្នងផ្នែកចង្កេះមកធ្វើការវិភាគ ត្រួតពិនិត្យមើលប្រព័ន្ធខួរក្បាល និង ប្រព័ន្ធឆ្អឹងខ្នង(ដែលជាប្រព័ន្ធសរសៃវិញ្ញាណកណ្តាល)ថាតើវាមានលុកលុយដល់កោសិកាគ្រាប់ឈាមឬអត់។ ប្រសិនបើមានការលុកលុយ ខាងវេជ្ជសាស្ត្រគេហៅថា “មហារីកគ្រាប់ឈាមប្រព័ន្ធសរសៃវិញ្ញាណកណ្តាល”។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា ៖ ក្រៅពីមធ្យោបាយខាងលើ នៅមានមធ្យោបាយដូចជា ការពិនិត្យកាំរស្មីX (រួមទាំងការថតដើមទ្រូង
ការថតមើលលលាដ៏ក្បាល អវៈយវៈខួរឆ្អឹង-ល-) ការពិនិត្យភ្នែក វាស់ចង្វាក់បេះដូង ថតអេកូមើលថ្លើម និង លំពែង ជីវគីមីសាស្ត្រឈាម ការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ និង ការពិនិត្យវីរុសដែលពាក់ព័ន្ធផ្សេងៗទៀត ការវិភាគទាំងអស់នេះប្រើប្រាស់ក្នុងការស្វែងយល់ពីមុខងារសរីរាង្គសំខាន់ៗក្នុងរាង្គកាយរបស់អ្នកជម្ងឺថាតើមានភាពធម្មតារឺទេ មានការលុកលុយពីកោសិកាគ្រាប់ឈាមរឺទេ នេះក៏ជាការត្រៀមទុកជាមុនក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមទៅមុខមួយជំហានទៀត៕