ជំងឺខ្សោយបេះដូងគឺ ជាប្រភេទជំងឺបេះដួងម្យ៉ាង ដែលជាបញ្ហាមួយ បង្ករឡើងដោយលំហូរឈាមទៅកាន់រាង្គកាយមិនគ្រប់គ្រាន់។ ជាទូទៅ វាកើតឡើងនៅពេលសាច់ដុំបេះដូងចុះខ្សោយ ខូច ឬក្រាស់ខុសធម្មតា។ ដូច្នេះហើយវាមិនមានសមត្ថភាពក្នុងការច្របាច់ឈាមឱ្យបានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទៅកាន់សរីរាង្គនិងសាច់ដុំផ្សេងៗ។

អវត្តមាននៃលំហូរឈាមមិនគ្រប់គ្រាន់នេះបង្ករឱ្យរាង្គកាយខ្វះ អុកស៊ីហ្សែន គ្លុយកូស និងសារធាតុខនិជដែលសំខាន់ផ្សេងៗទៀត ដែលក្នុងរយៈពេលយូរ សាច់ដុំនឹងកាន់តែចុះខ្សោយ ហើយសរីរាង្គផ្សេងទៀតនឹងក្លាយទៅជាមិនអាចដំណើរការបានប្រក្រតី។