ជារៀងរាល់រដូវរងារ ប្រជាជនអាមេរិកភាគច្រើនមានជំងឺផ្តាសាយ។ ហេតុដូច្នេះហើយទើប CDC បានណែនាំថា មនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី ៦ខែឡើងទៅ ត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយជារៀងរាល់ឆ្នាំ ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកដែលប្រឈមខ្ពស់នឹងផលវិបាករបស់ជំងឺផ្តាសាយ។
វ៉ាក់សាំងបង្ការជំងឺផ្តាសាយប្រហែលជាអាចបន្ថយលទ្ធភាពក្នុងការបង្កជំងឺផ្តាសាយ ហើយក៏បន្ថយការទៅជួបពេទ្យ និងខកខានការទៅធ្វើការ ឬរៀនសូត្រដោយសារតែជំងឺនេះដែរ។ វាអាចត្រូវការពេល ២សប្តាហ៍ដើម្បីឲ្យវ៉ាក់សាំងដែលចាក់រួចនោះមានប្រសិទ្ធភាព ដូច្នេះអ្នកគួរតែចាក់វាឲ្យហើយមុនពេលរដូវរងារឈានមកដល់។
វ៉ាក់សាំងការពារជំងឺផ្តាសាយត្រូវបានណែនាំឲ្យចាក់លើស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ។ ប៉ុន្តែវាមិនត្រូវបានណែនាំឲ្យចាក់លើទារកអាយុក្រោម ៦ខែ ឬអ្នកដែលមានបញ្ហាអាឡែហ្ស៊ីនឹងសារធាតុក្នុងវ៉ាក់សាំងនេះទេ៕