ផ្លែចេកផ្ទុកទៅដោយជាតិស្ករពីធម្មជាតិចំនួនបីប្រភេទនោះគឺ សាកក្រូស, ហ្វ្រាកតូស និងគ្លុយកូស ផ្សំចូលគ្នាជាមួយជាតិសរសៃ ដូច្នេះហើយទើបវាក្លាយទៅជាផ្លែឈើដែលផ្តល់នូវសារធាតុជំនួយកម្លាំងភ្លាមពីធម្មជាតិ។
បើយោងទៅតាមការស្រាវជ្រាវបានអោយដឹងថា គ្រាន់តែញ៉ាំផ្លែចេកពីរផ្លែប៉ុណ្ណោះគឺគ្រប់គ្រាន់សម្រាប់ការធ្វើការរយៈពេល ៩០នាទីទៅហើយ។ ប៉ុន្តែថាមពលមិនគ្រាន់តែជារបស់ដែលផ្លែចេកផ្តល់ឱ្យតែមួយមុខនោះទេ វាក៏អាចជួយឱ្យជំនះ ឬការពារសារធាតុបង្កជំងឺផ្សេងៗទៀតផងដែរ ដូច្នេះវាគួរទេដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។
ការបាក់ទឹកចិត្ត
បើយោងទៅការសង្កេតថ្មីៗនេះដែលធ្វើឡើងដោយ MIND ទៅលើអ្នកមានជំងឺបាក់ទឹកចិត្ត បានអោយដឹងថា ពួកគេភាគច្រើនមានអារម្មណ៍ល្អឡើងវិញក្រោយពីញ៉ាំផ្លែចេកបានមួយផ្លែរួច។ នេះដោយសារតែផ្លែចេកផ្ទុកទៅដោយសារធាតុ Trytophan ដែលជាប្រូតេអ៊ីនមួយប្រភេទសម្រាប់បំលែងទៅជាសារធាតុ Serotonin ដើម្បីជួយអោយអ្នកបានធូរស្រាលក្នុងអារម្មណ៍, ធ្វើអោយអារម្មណ៍ល្អ ហើយជាទូទៅគឺធ្វើអោយអ្នកមានអារម្មណ៍ថាសប្បាយចិត្តជាងមុន។
ចង្កោមរោគសញ្ញាមុនពេលមករដូវ
ចូរឈប់ទាមទាថ្នាំទៅប្រើប្រាស់ទៀតទៅ តែមកញ៉ាំចេកជំនួសវិញ។ វីតាមីន B6 ដែលមានក្នុងផ្លែចេកជួយកែសម្រួលកម្រិតជាតិស្ករក្នុងឈាម ដែលអាចមានឥទ្ធិពលទៅលើអារម្មណ៍របស់អ្នក។
អាការៈស្លេកស្លាំង
ដោយសារតែផ្លែចេកផ្ទុកទៅដោយជាតិដែកខ្ពស់ ដូច្នេះហើយវាអាចភ្ញោចអោយមានការផលិត អេម៉ូគ្លូបីនក្នុងឈាម ដូច្នេះហើយវាពិតជាអាចដោះស្រាយបញ្ហានេះបាន។
សម្ពាធឈាម
ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់បំផុត និងជាតិអំបិលតិចតួច ដែលវាមានលក្ខណៈយ៉ាងល្អបំផុតក្នុងការប្រឆាំងនឹងការឡើងសម្ពាធឈាម។ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកគ្រាន់តែអនុញ្ញាតិអោយដាក់ថាផ្លែចេកមានសមត្ថភាពក្នុងការកាត់បន្ថយការប្រឈមមុខនឹងការឡើងសម្ពាធឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាផ្លូវកាយតែប៉ុណ្ណោះ។
ផ្តល់ថាមពលដល់ខួរក្បាល
និស្សិតចំនួន ២០០នាក់នៅឯ សាលា ថ្វីកកេនហាម (Twickenham) (Middlesex) នៃប្រទេសអង់គ្លេសត្រូវបានទទួលជំនួយសម្រាប់ការប្រឡងរបស់ពួកគេតាមរយៈការញ៉ាំផ្លែចេកជាអាហារពេលព្រឹក, ម៉ោងសម្រាក, និងអាហារថ្ងៃត្រង់ដើម្បីជាវិធានការបង្កើនថាមពលខួរក្បាលរបស់ពួកគេ។ ការស្រាវជ្រាវបានបង្ហាញអោយដឹងថា ផ្លែឈើដែលផ្ទុកទៅដោយជាតិប៉ូតាស្យូមអាចជំនួយដល់ការរៀនសូត្របានតាមរយៈធ្វើអោយកូនក្រមុំរបស់គ្រាប់ភ្នែកកាន់តែរហ័សរហួន។
ការទល់លាមក
ផ្លែចេកសម្បូរដោយជាតិសរសៃខ្លាំងណាស់ ដូច្នេះវាអាចជួយធ្វើអោយមុខងាររបស់ពោះវៀនវិលមកធម្មតាវិញ និងអាចជំនះបាននូវបញ្ហាទល់លាមកបានយ៉ាងល្អដោយមិនចាំបាច់ប្រើថ្នាំបន្ទុនលាមកឡើយ។
ក្រហាយដើមទ្រូង
ផ្លែចេកមានឥទ្ធិពលជាថ្នាំបន្សាប់អាស៊ីតពីធម្មជាតិតែម្តង ដូច្នេះបើសិនជាអ្នកមានបញ្ហាក្រហាយដើមទ្រូង ចូរព្យាយាមញ៉ាំផ្លែចេកមួយផ្លែដើម្បីបន្ធូរអាការៈឈឺចាប់។
ចាញ់កូន
ការញ៉ាំអាហារសម្រនដោយប្រើផ្លែចេកជួយរក្សាកម្រិតជាតិស្ករអោយឡើងខ្ពស់ និងចៀសផុតពីអាការៈចាញ់កូនបាន។
មូសខាំ
មុនពេលអ្នកចាប់ផ្តើមប្រើក្រែមលាបស្បែកក្រោយមូសខាំ ចូរសាកល្បងយកសម្បកចេកខាងក្នុងមកត្រដុះលើស្បែកអ្នកសិនទៅ ព្រោះមនុស្សភាគច្រើនក៏បានទទួលនូវអត្ថប្រយោជន៍យ៉ាងជោគជ័យរបស់វាក្នុងការកាត់បន្ថយអាការៈហើម និងរមាស់ក្រោយពីមូសខាំរួច។
សរសៃប្រសាទ
ផ្លែចេកសម្បូរទៅដោយវីតាមីន B ជាច្រើនក្នុងការជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទ។
ដំបៅ
ផ្លែចេកត្រូវបានប្រើប្រាស់ជាអាហារប្រចាំថ្ងៃក្នុងការទប់ស្កាត់បញ្ហាក្នុងពោះវៀន នេះដោយសារតែលក្ខណៈសម្បត្តិដ៏ទន់ភ្លន់របស់វា។ វាគឺជាផ្លែឈើឆៅតែមួយគត់ដែលអាចញ៉ាំបានដោយមិនបាច់ខ្វល់ខ្វាយអ្វីទាំងអស់។ វាក៏ជួយបន្សាប់ការលើសជាតិអាស៊ីត និងកាត់បន្ថយការរលាកតាមរយៈផ្តល់នូវការភាសលើកម្រាលរបស់ក្រពះ។
គ្រប់គ្រងសីតុណ្ហភាព
មានទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើនដែលអោយតម្លៃផ្លែចេកថា ជាផ្លែឈើត្រជាក់ ព្រោះវាអាចកាត់បន្ថយទាំងសីតុណ្ហភាពទាំងផ្លូវកាយ និងផ្លូវចិត្តនៃអារម្មណ៍ដែលនឹងក្លាយទៅជាម្តាយគេបាន។ ឧទាហរណ៍ នៅប្រទេសថៃ ស្ត្រីមានផ្ទៃពោះបានញ៉ាំផ្លែចេកអស់ជាច្រើនផ្លែដើម្បីអោយប្រាកដថា កូនរបស់គេនឹងកើតមកមានសីតុណ្ហភាពត្រជាក់។
ដូច្នេះផ្លែចេកមួយផ្លែពិតជាថ្នាំព្យាបាលពីធម្មជាតិមួយសម្រាប់ជំងឺជាច្រើនប្រភេទមែន។ នៅពេលអ្នកប្រៀបធៀបវាទៅនឹងផ្លែប៉មវិញ វាដូចជាមានជាតិប្រូតេអ៊ីនច្រើនជាងបួនដង, កាបូអ៊ីដ្រាតច្រើនជាងពីរដង, ជាតិផូស្វ័រច្រើនជាងបីដង, វីតាមីន A និងដែកច្រើនជាងប្រាំដង និង វីតាមីន ព្រមទាំងជាតិរ៉ែផ្សេងៗទៀតពីរដងដែរ។ វាក៏សម្បូរទៅដោយជាតិប៉ូតាស្យូម និងជាអាហារដ៏មានតម្លៃបំផុតមួយផងដែរ ទើបគេចាត់ទុកថា ការញ៉ាំផ្លែចេកមួយផ្លែក្នុងមួយថ្ងៃ មិនចាំបាច់ត្រូវការគ្រូពេទ្យមកព្យាបាលឡើយ៕