ការដែលធ្វើឲ្យគម្រោងហាត់ប្រាណបរាជ័យច្រើនពេកដោយសារតែជីវិតរស់នៅអាចហេតុផលនាំឲ្យសុខភាពមិនអំណោយផលល្អឡើយ។ ប៉ុន្តែបើសិនជាអ្នកបានបញ្ចូលវាទៅក្នុងសកម្មភាពប្រចាំថ្ងៃបាន អ្នកទំនងជាអាចមើលឃើញលទ្ធផលវិជ្ជមានចំពោះខ្លួនឯងបានច្រើន។ ខាងក្រោមនេះគឺជាការណែណាំខ្លះៗអំពីការបញ្ចូលលំហាត់ប្រាណទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ៖
- ចូរប្រើការឡើងជណ្តើរកាំចៀសជាងការប្រើជណ្តើរយន្ត
- ចូរប្រើវិធីដើរទៅរកអ្នកធ្វើការជាមួយគ្នាដើម្បីពិភាក្សាចៀសវាងការផ្ញើរសាឆ្លងឆ្លើយ
- ចូរចតឡាន ឬយាន្តយន្តនៅកន្លែងឆ្ងាយពីគោលដៅបន្តិចដើម្បីអ្នកអាចមានពេលវេលាដើរបានយូរ
- ចូរចូលរួមក្រុមហាត់ប្រាណនានាក្នុងសង្គម
- ចូរស្តាប់ចម្រៀង ឬមើលទូរទស្សន៍ខណៈពេលដែលកំពុងតែហាត់ប្រាណ
- ចូរស្វែងរកសកម្មភាពណាមួយដែលអ្នកអាចធ្វើបានទោះបីជាអាកាសធាតុមិនសូវល្អក៏ដោយ៕