Sepsis គឺជាការឆ្លើយតបនឹងការបង្ករោគមួយប្រភេទដែលវាអាចបណ្តាលឲ្យស្លាប់បាន។ Sepsis គឺជាការមានវត្តមានមេរោគចូលទៅក្នុងចរន្តឈាមដែលវាអាចធ្វើឲ្យមានការបង្ករោគពេញខ្លួនតែម្តង។ ជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិកមានអ្នកកើតជំងឺនេះច្រើនជាង ១.៥លាននាក់ឯណោះ ហើយក៏មានអ្នកស្លាប់យ៉ាងហោចណាស់ ២៥០០០០នាក់ដែរ។
ខណៈពេលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺ Sepsis នេះ តែជាធម្មតាវាកើតឡើងលើអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។ ខាងក្រោមនេះគឺជាអាការៈធំៗដែលអាចជួយឲ្យអ្នកសម្គាល់ដឹងថា វាជាជំងឺ Sepsis៖
- វង្វេងវង្វាន់ ឬវង្វេងស្មារតី
- ពិបាកដកដង្ហើម
- បេះដូងលោតញ៉ាប់
- ក្តៅខ្លួន ឬមានអារម្មណ៍ថាត្រជាក់ខ្លាំង
- ឈឺចាប់ខ្លាំង ឬមិនស្រួលក្នុងខ្លួនខ្លាំង
- បែកញើសពេញខ្លួន៕