ជំងឺមហារីកមាត់ជាធម្មតាត្រូវបានគេកំណត់រោគវិនិច្ឆ័យដឹងនៅអាយុចន្លោះ ៥៥ ទៅ ៦៤ឆ្នាំ។ វាងាយនឹងប៉ះពាល់ទៅលើមនុស្សប្រុសជាងមនុស្សស្រី ហើយវាក៏ត្រូវបានគេរកឃើញប្រហែល ៣ភាគរយដែរក្នុងចំណោមជំងឺមហារីកទាំងអស់ដែលរកឃើញក្នុងឆ្នាំ ២០១៧។ អាការៈជំងឺមហារីកមាត់អាចមានដូចជា៖
- មានដំបៅ ឬការរលាកក្នុងមាត់ដែលមិនព្រមជាទៅវិញក្នុងរយៈពេល ៣សប្តាហ៍
- មានស្នាមខ្នៅពណ៌ខ្មៅ ឬស
- មានដុំណាមួួយផុសចេញពីក្នុងមាត់
- មានកន្ទួលគ្រឺមៗលើផ្ទៃក្នុងមាត់ដែលរលោងធម្មតា
- មានបញ្ហាក្នុងត្រចៀក ឬបំពង់ករខុសពីធម្មតា ដែលមិនដឹងមូលហេតុ
- ឧស្សាហ៍មានសម្លេងស្អកខណៈពេលដែលកំពុងតែនិយាយ៕