ជំងឺស្ទះសួតរ៉ាំរ៉ៃ គឺជាមូលហេតុដែលនាំឲ្យស្លាប់ច្រើនជាងគេលំដាប់ទីបីក្នុងសហរដ្ឋអាមេរិក ហើយវាក៏កំពុងតែកើតឡើងលើប្រជាជនអាមេរិកប្រមាណជាង ១៦លាននាក់ និងច្រើនលាននាក់ទៀតដែលមិនទាន់ដឹងថាខ្លួនឯងមានជំងឺនេះផង។ ជំងឺស្ទះសួតរ៉ាំរ៉ៃអាចធ្វើឲ្យពិបាកដល់ការដកដង្ហើម និងបង្កគ្រោះថ្នាក់ដល់គុណភាពនៃជីវិតរស់នៅ។ ក្នុងជំងឺស្ទះសួតរ៉ាំរ៉ៃ គឺមានលំហូរខ្យល់ដង្ហើមចេញចូលតាមសួតតិចជាងធម្មតា ដោយសារតែកត្តាមួយឬច្រើនដូចខាងក្រោមនេះ៖
- ផ្លូវដង្ហើមបាត់បង់ភាពយឺតរបស់វា
- ជញ្ជាំងនៅចន្លោះថង់ទងសួតត្រូវបានបំផ្លាញ
- ជញ្ជាំងរបស់ផ្លូវដង្ហើមទៅជាក្រាស និងរលាក
- ផ្លូវដង្ហើមបង្កើតជាសម្បោរ ឬទឹករំអិលច្រើនជាងធម្មតា រហូតដល់ស្ទះផ្លូវដង្ហើមតែម្តង៕