ដុសសម្អាត ធ្មេញឲ្យបានយ៉ាងតិចពីរដងក្នុងមួយថ្ងៃជាប្រចាំ ជាមួយថ្នាំដុសធ្មេញដែលមានសារធាតុហ្ល័រអ័ររាយ ដុសសំអាត់ធ្មេញដោយប្រើសរសៃអំបោះ ជាការល្អប្រសើរបំផុតនោះលោកអ្នកគួរតែចំណាយពេលវេលាដ៏មានតំលៃរបស់ អ្នកបន្តិចទៅត្រួតពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នកជាប្រចាំជាមួយ គ្លីនិកធ្មេញដែលមានជំនាញជាដើម ។
ទន្ទឹមនឹងនេះ អ្នកគួរតែ ៖
• ចំណែកអាហារផ្ដល់សុខភាពល្អ ជាអាហារដែលស្ថិតក្នុងក្រុមខុសៗ គ្នា ដែលរូមមាន បន្លែ ផ្លែឈើ អាហារម្សៅ( អង្គរ ដំឡូង….) អាហារប្រូតេអ៊ីនមួយចំនួនទៀតដូចជា ត្រី សាច់ ស៊ុត បន្លែក្រៀម និងអាហារជាច្រើនផ្សែងទៀត ក៏មានសម្ថភាពក្នុងការជួយអោយលោកអ្នកមានសុខភាពមាត់ធ្មេញល្អផងដែរ ។
• អាហារដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញ មានដូចជាអាហារដែលមានបរិមាណសារជាតិស្ករ អ្នកគួរតែកំណត់បរិមាណសាធាតុស្ករឲ្យមានត្រឹមត្រូវ ព្រោះថាវាអាចធ្វើអោយធ្មេញរបស់យើងឆាប់ខូច(ពុកផុយ)។ ញ៉ាំអាហារនិងភេសជ្ជៈដែលមានជាតិស្ករក្នុងកំឡុងតែពេលញ៉ាំអាហារ ជៀសវាងកុំញាំវានៅក្រៅពេលញាំអាហារអោយសោះ។នៅពេលដែលយើងញាំអាហារ មានជាតិស្ករជាមួយពេលញ៉ាំអាហារ នោះបរិមាណនៃការបំផ្លាញសុខភាពធ្មេញរបស់មានកំរិតតិចជាងការញ៉ាំ នៅពេលធម្មតា។
• ការជក់បារីអាចធ្វើឲ្យលោកអ្នកបានសុខភាពមាត់ធ្មេញមិនល្អដូចជា ធ្មេញឡើងពណ៌លឿង ខ្យល់ដង្ហើមមិនល្អ អត្រានៃជំងឺមហារីកខ្ពស់ដូចជា មហារីកអញ្ចាញធ្មេញ មហារីកសួតជាដើម។
• ការទទួលទានគ្រឿងស្រវឹងក៏ជាកត្តាលីកមួយជួយបង្កើនអត្រានៃវិវ ឌ្ឈន៍របស់ជំងឺមហារីកមាត់ផងដែរ។ បើយោងទៅលើការស្រាវជ្រាវផ្នែកជំងឺមាហារីករបស់ចក្រភពអង់គ្លេសបាន ឲ្យដឹងថា មានចំនួន៧៥ ទៅ៨០%នៃអ្នកជំងឺមហារីកមាននិយាយថា ពួកគេមានទទួលទានគ្រឿងស្រវឹងជាញឹកញាប់។ជាតិអាលកុល(គ្រឿងស្រវឹង) ក៏អាចធ្វើឲ្យសឹកនូវស្រទាប់រឹងផ្នែកខាងក្រៅរបស់ធ្មេញផងដែរ ដែលអាចនាំអោយធ្មេញឈានទៅរកភាពពុកផុយបានយ៉ាងងាយ។ ប្រសិនបើមានករណីនេះលោកអ្នកត្រូវតែទៅមន្ទីរពេទ្យព្យាបាលធ្មេញ ជាបន្ទាន់ដើម្បីបំពេញនូវស្រទាប់នោះឡើងវិញ។
ប្រសិនបើលោកអ្នកចង់បានធ្មេញដែលមានភាពសស្អាតគួរតែជៀសវាងការញាំ អាហារឬភេសជ្ជៈដែលផ្ដល់ភាពស្រអាប់ដល់ធ្មេញដូចជា ទឹកតែ កាហ្វេ ជកបារី ស្រា ។ល។ដូច្នេះប្រសិនបើអ្នក មានបញ្ហាសុខភាពមាត់ធ្មេញ ឬចង់ថែរក្សាស្នាមញញឹមស្រស់ស្អាត សូមកុំភ្លេចមន្ទីរព្យាបាលធ្មេញ ទាំងបីខាងលើនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ៕