រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដបំប្លែងថ្មីអូមីក្រុងឆ្លងក្នុងសហគមន៍៣២៤៦នាក់ ហើយ ខណៈថ្ងៃនេះរកឃើញឆ្លងក្នុងសហគមន៍១៩៥នាក់ទៀត ។
ជាក់ស្តែង កូវីដបំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលខ្លាំង និងឆ្លងលឿនរហ័ស តែវាមិនធ្ងន់ធ្ងរដូចដែលតា អាល់ហ្វាឡើយ ហើយមិនទាន់មានអ្នកបាត់បង់ជីវិតដោយសារអូមីក្រុងដែរ ។
គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងសរុប ១២៤,៣៤៣នាក់ និងអ្នកជាសះស្បើយ ១១៩,៣៥៣នាក់ និងអ្នកស្លា.ប់៣,០១៥នាក់ ។
ក្នុងនោះអ្នកឆ្លងអូមីក្រុងមានចំនួន៣២៤៦នាក់ហើយ ដូច្នេះសូមបងប្អូនបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ឬដូសទី៤ ដែលជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន ។
ទន្ទឹមនឹងនោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបានៅថ្ងៃទី១៦ កុម្ភៈនេះថា កូវីដ១៩ បំប្លែងថ្មីអូមីក្រុងបានកំពុងវាយលុកនៅ ក្នុងទីក្រុងភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មី សូមឲ្យប្រជាពលរដ្ឋគោរពវិធានការសុខាភិបាលកុំបីខាន និងសង្ស័យសូមធ្វើតេស្តដោយខ្លួនឯង ហើយបើមានការធ្វេសប្រហែសនឹងឆ្លងកាន់ខ្ពស់ ៕