រាជធានីភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹងមានជ័យបានប្រកាសនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈនេះថា គ្រប់ភូមិក្នុងសង្កាត់ស្ទឹងមានជ័យទី១ ថ្ងៃនេះ គ្មានទំនេរទេ ទូរស័ព្ទទៅរកអ្នកវិជ្ជមាន គ្រប់ច្រកល្ហក ។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារសង្កាត់ ជាមួយ និងក្រុមការងារភូមិ បាន និងមមាញឹកទំនាក់ទំនង ជាមួយអ្នកវិជ្ជមានអូមីក្រុងក្នុងថ្ងៃនេះ ។
លើសពីនេះទៅទៀត អ្នករស់នៅតំបន់មួយនេះ ចូរប្រយ័ត្នប្រយែងបំផុត មិនថានៅផ្ទះ ឬចេញទៅក្រៅ សូមបន្តអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង ៣កុំ ព្រោះជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍ក្នុងប្រទេសយើងហើយ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដបំប្លែងថ្មីអូមីក្រុងឆ្លងក្នុងសហគមន៍៣២៤៦នាក់ ហើយ ខណៈថ្ងៃនេះរកឃើញឆ្លងក្នុងសហគមន៍១៩៥នាក់ទៀត ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបានៅថ្ងៃទី១៦ កុម្ភៈនេះថា កូវីដ១៩ បំប្លែងថ្មីអូមីក្រុងបានកំពុងវាយលុកនៅ ក្នុងទីក្រុងភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មី សូមឲ្យប្រជាពលរដ្ឋគោរពវិធានការសុខាភិបាលកុំបីខាន និងសង្ស័យសូមធ្វើតេស្តដោយខ្លួនឯង ហើយបើមានការធ្វេសប្រហែសនឹងឆ្លងកាន់ខ្ពស់ ។
ដូច្នេះសូមបងប្អូនបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ឬដូសទី៤ ដែលជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន ៕