មធ្យោបាយដ៏ល្អបំផុតក្នុងការព្យាបាលជំងឺរលាកសួតយោងទៅតាមកត្តាមួយចំនួនដូចជា អាយុ និងសុខភាពទូទៅ មានមេរោគ ឬមិនមានមេរោគ ជំងឺនៅតាមសហគមន៍ ឬក្នុងមន្ទីរពេទ្យ ដែលធ្វើអោយមានជំងឺ។ ការព្យាបាលមានដូចជា៖
ការប្រើប្រាស់ថ្នាំ៖
ថ្នាំអង់ទីបីយ៉ូទិចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺរលាកសួត ។ ថ្នាំផ្សេងៗទៀតប្រហែលជាជួយធ្វើអោយការដកដង្ហើមបានស្រួល និងបំបាត់រោគសញ្ញារបស់ជំងឺសួតបង្កដោយបាក់តេរី និងវីរ៉ុស ។ ជំរើសនៃការប្រើថ្នាំមានដូចជា៖
- ថ្នាំអង់ទីបីយ៉ូទិច៖ ការសំរេចចិត្តក្នុងការព្យាបាលជំងឺរលាកសួតដោយប្រើថ្នាំអង់ទីបីយ៉ូទិច មិនមែនចេះតែធ្វើរហូតនោះទេ ។ ចំពោះជំងឺឆ្លងដោយសារបាក់តេរី វាត្រូវចំនាយពេលច្រើនក្នុងការសំគាល់មើលបាក់តេរី និងជ្រើសរើសយកថ្នាំអង់ទីបីយ៉ូទិចដែលល្អបំផុតសំរាប់សម្លាប់វា ។ ជាពិសេស គ្រូពេទ្យប្រហែលជាចេញវេជ្ជបញ្ជាអោយប្រើថ្នាំអង់ទីបីយ៉ូទិចពិសេសដើម្បីព្យាបាលជំងឺរបស់អ្នក ។ ប្រសិនបើការធ្វើតេស្តបង្ហាញថា អ្នកត្រូវការប្រើថ្នាំផ្សេង ឬបញ្ហាជំងឺរបស់អ្នកមិនធូស្រាល អ្នកប្រហែលជាប្តូរថ្នាំអង់ទីបីយ៉ូទិចផ្សេងមួយទៀត ។
- ថ្នាំប្រឆាំងនឹងវីវ៉ុស (Antivirals)៖ គ្រូពេទ្យប្រហែលជាណែនាំអោយប្រើថ្នាំប្រឆាំងវីរ៉ុស ដើម្បីព្យាបាលជំងឺរលាកសួតដោយសារវីរ៉ុស ។ ថ្នាំអង់ទីបីយ៉ូទិចមិនមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកសួតដោយសារវីរ៉ុសនោះទេ ។
- ថ្នាំបញ្ចុះកំដៅ៖ អ្នកប្រហែលជាត្រូវព្យាបាលអាការៈក្តៅខ្លួនជាមួយថ្នាំ Aspirin, Ibuprofen, Naproxen ឬAcetaminophen ។ (ក្មេងមិនគួរណាប្រើថ្នាំ Aspirin ទេ) ។
- ថ្នាំក្អក៖ ចូរពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំក្អក ។ ការក្អកគឺជួយបន្ធូរ និងបណ្តេញស្លេសដែលចេញច្រើន ។ ប្រសិនបើគ្រូពេទ្យអោយប្រើថ្នាំក្អក ត្រូវតែប្រើសំរាប់តែក្អក និងពេលសំរាក់ទេ ។
ការសំរាក់ក្នុងមន្ទីរពេទ្យ
ជំងឺរលាកសួតនៅតាមសហគមន៍ជាទូទៅមិនតម្រូវអោយសំរាក់ក្នុងមន្ទីរពេទ្យទេ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រហែលជាត្រូវដេកពេទ្យប្រសិនបើអ្នកមានបញ្ហាពីរនៃភាពធ្ងន់ធ្ងរ ។ ប្រសិនបើអ្នកមានបញ្ហាបី ឬច្រើន អ្នកប្រហែលជាត្រូវការសំរាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
- អ្នកមានអាយុលើសពី ៦៥ឆ្នាំ
- វង្វេងវង្វាន់
- ដកដង្ហើមញាប់
- សម្ពាធឈាមធ្លាក់ចុះ
- ត្រូវការជំនួយក្នុងការដកដង្ហើមដូចជា អុកស៊ីសែន ឬការព្យាបាលលើផ្លូវដង្ហើម ៕