ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ឬ បំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល់ទៅលើមាត់ស្បូនផងដែរ ។
មនុស្សភាគច្រើនឆ្លងជំងឺប្រមេះទឹកបាយនេះតាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះបានតាមរយៈការសំរាលកូនប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ ។ ទារកអាចនឹងមានការប៉ះលើភ្នែកច្រើនជាងគេ ។
ជំងឺប្រមេះទឹកបាយដែលមិនបានព្យាបាលអាចធ្វើអោយមានផលវិបាកសំខាន់ៗដូចជា៖
- ស្ត្រីមិនអាចមានកូនបាន៖ ជំងឺប្រមេះទឹកបាយដែលមិនបានព្យាបាលអាចមានការរាលដាលទៅដល់ស្បូន និងបំពង់ដៃស្បូន ដែលជាហេតុបង្កអោយមានការរលាកអោយមានជំងឺរលាកក្នុងអាងត្រគាក ដោយសារតែការកើតសន្លាកក្នុងបំពង់នោះ ហើយប្រឈមកាន់តែខ្លាំងនឹងផលវិបាក និងអត់កូន ។ ជំងឺរលាកអាងត្រគាកគឺជាជំងឺឆ្លងដ៏សាហាវមួយដែលទាមទាអោយមានការព្យាបាលអោយបានលឿន ។
- បុរសមិនអាចមានកូនបាន៖ មនុស្សប្រុសដែលមិនបានព្យាបាលជំងឺប្រមេះទឹកបាយអាចធ្វើអោយរលាកបំពងអេពីដីដីម (Epididymitis) ដែលជាបំពង់មួយនៅជិតពងស្វាសសំរាប់បញ្ចេញទឹកកាមពីពងស្វាស ។ ការរលាកបំពងអេពីដីដីមអាចព្យាបាលបាន ប៉ុន្តែប្រសិនបើមិនបានព្យាបាលទេ អ្នកប្រហែលជាវិវត្តទៅរកភាពមិនមានកូន ។
- ជំងឺឆ្លងទៅដល់សន្លាក់ និងកន្លែងផ្សេងៗទៀតនៃរាងកាយ៖ បាក់តេរីដែលបង្កអោយមានជំងឺប្រមេះទឹកបាយអាចជ្រៀតចូលទៅក្នុងចរន្តឈាម និងបង្កការឆ្លងទៅកន្លែងផ្សេងៗទៀតបានដូចជាសន្លាក់ជាដើម ។ ការក្តៅខ្លួន រមាស់ ឈឺស្បែក ឈឺសន្លាក់ ហើម និងមិនអាចធ្វើចលនាបានសុទ្ធតែជាលទ្ធផលរបស់បាក់តេរីប្រមេះទឹកបាយនេះ ។
- ប្រឈមកាន់តែខ្លាំងក្នុងការឆ្លងជំងឺអេដស៍៖ ការមានជំងឺប្រមេះទឹកបានធ្វើអោយអ្នករឹងតែកើតការសង្ស័យកាន់តែខ្លាំងក្នុងការឆ្លងវីរ៉ុស Human Immunodeficiency Virus (HIV) ដែលជាវាជាអ្នកធ្វើអោយមានជំងឺអេដស៍ ។ អ្នកដែលមានបញ្ហាជំងឺប្រមេះទឹកបាយ និងជំងឺអេដស៍ គឺបានចម្លងទៅដៃគូររបស់អ្នករួចទៅហើយ ។
- ផលវិបាកទៅលើទារក៖ ទារកដែលឆ្លងជំងឺប្រមេះទឹកបាយពីម្តាយក្នុងពេលសំរាលអាចនឹងបង្កអោយខ្វាក់ភ្នែក ឈឺនៅលើស្បែកក្បាល និងមានជំងឺ ៕