ជម្រើសនៃការព្យាបាលជំងឺមហារីកក្រពះអាស្រ័យទៅតាមដំណាក់កាលរបស់មហារីក, សុខភាពទូទៅ និងចំណង់ចំណូលចិត្តរបស់អ្នក។
ការវះកាត់
គោលបំណងនៃការវះកាត់គឺកាត់ចោលអោយអស់រាល់សាច់ដែលជាមហារីក ព្រមទាំងគែមៗរបស់ជាលិកាធម្មតាផងដែរបើសិនជាអាច។ ជម្រើសនៃការវះកាត់មានដូចជា៖
- វះកាត់ដកដុំសាច់ដំណាក់កាលដំបូងចេញពីស្ទាបកម្រាលរបស់ក្រពះ៖ ដុំមហារីកដែលតូចបំផុតដែលមានត្រឹមតែនៅក្នុងភ្នាសខាងក្នុងរបស់ក្រពះប្រហែលជាអាចកាត់ចោលបានតាមរយៈការប្រើសម្ភារៈវះកាត់ដោយបំពុង ឬ Endoscopic Mucosal Resection។ ឧបករណ៍នេះជាប្រភេទបំពង់ដែលមានកាំមេរ៉ាដែលអាចដាក់ចូលតាមមាត់រហូតដល់ក្រពះបាន។ គ្រូពេទ្យប្រើឧបករណ៍មួយនេះដើម្បីកាត់ដុំមហារីក និងគែមរបស់វាចេញពីភ្នាសរបស់ក្រពះខាងក្នុង។
- កាត់ចោលនូវផ្នែកណាមួយរបស់ក្រពះ (Subtotal Gastrectomy)៖ ក្នុងពេលវះកាត់ប្រភេទនេះ គ្រូពេទ្យវះកាត់នឹងកាត់តែផ្នែកណាមួយនៃក្រពះដែលមានមហារីកតែប៉ុណ្ណោះ។
- កាត់ក្រពះទាំងមូលចោលតែម្តង (Total Gastrectomy)៖ ការវះកាត់ប្រភេទនេះមិនត្រឹមតែកាត់ក្រពះទាំងមូលនោះទេ វាថែមកាត់នូវជាលិការជុំវិញមួយចំនួនទៀត។ បន្ទាប់គេត្រូវយកបំពង់ Esophagus មកតភ្ជាប់ទៅនឹងពោះវៀនតូចផ្ទាល់ម្តងដើម្បីអោយអាហារធ្វើដំណើរទៅកាន់ប្រព័ន្ធរំលាយអាហារកើត។
- កាត់កូនកណ្តុរដើម្បីរកមើលមហារីក៖ គ្រូពេទ្យវះកាត់នឹងពិនិត្យ និងកាត់កូនកណ្តុរក្នុងពោះរបស់អ្នកចេញដើម្បីរកមើលកោសិការមហារីក។
- ការវះកាត់ដើម្បីបំបាត់រោគសញ្ញា៖ ការកាត់ផ្នែកណាមួយរបស់ប្រពះប្រហែលជាអាចលុបបំបាត់រោគសញ្ញានៃការលូតលាស់ដុំសាច់មហារីកកុំអោយវិវឌ្ឈន៍ទៅរកដំណាក់កាលចុងក្រោយបាន។ ករណីនេះ ការវះកាត់មិនអាចព្យាបាលជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយបានទេ ប៉ុន្តែវាអាចធ្វើអោយអ្នកស្រួលខ្លួនបាន។
ការវះកាត់អាចប្រឈមមនឹងការហូរឈាម និងការបង្ករោគ។ បើសិនជាផ្នែកទាំងអស់ ឬណាមួយរបស់ក្រពះត្រូវកាត់ចោល អ្នកប្រហែលជាធ្លាប់មានបញ្ហានៃការរំលាយអាហារមួយចំនួន។
ការព្យាបាលដោយកាំរស្មី
ការព្យាបាលប្រភេទនេះគឺជាការប្រើកម្លាំងកាំរស្មីដែលមានថាមពលខ្លាំងដូចជា កាំរស្មីអ៊ិចដើម្បីសម្លាប់កោសិការមហារីកកើត។ ការព្យាបាលដោយកាំរស្មីអាចធ្វើឡើងមុនពេលវះកាត់ដើម្បីធ្វើអោយដុំសាច់មហារីកនោះរួចស្វិត និងងាយស្រួលក្នុងការកាត់ចេញ។ វាក៏អាចប្រើក្រោយពីវះកាត់បន្ថែមទៀតផងដែរដើម្បីសម្លាប់កោសិការមហារីកដែលនៅសល់។ វិធីព្យាបាលប្រភេទនេះច្រើនតែប្រើរួមគ្នានឹងថ្នាំលេបសម្រាប់ជំងឺមហារីក។ ក្នុងករណីមហារីកដំណាក់កាលធ្ងន់ធ្ងរ ការព្យាបាលប្រភេទនេះប្រហែលជាត្រូវប្រើដើម្បីបំបាត់ផលរំខានដែលបណ្តាលមកពីដុំមហារីកដែលធំ។
- ការព្យាបាលដោយកាំរស្មីចំពោះមហារីកក្រពះអាចបណ្តាលអោយមានអាការៈរាគរុស, មិនអាចរំលាយអាហារបាន, ក្អួត និងចង្អោរ។
- ការព្យាបាលដោយប្រើថ្នាំមហារីក
- ថ្នាំមហារីកគឺជាប្រភេទថ្នាំគីមីជាច្រើនប្រភេទអាចសម្លាប់កោសិកាមហារីកបាន។ ថ្នាំនេះនឹងធ្វើដំណើរក្នុងរាងកាយអ្នកជំងឺដើម្បីសម្លាប់កោសិកា មហារីកដែលវារាតត្បាតជុំវិញក្រពះបាន។ ការព្យាបាលប្រភេទនេះអាចធ្វើឡើងមុនការវះកាត់ដើម្បីអោយដុំមហារីកនោះស្វិត និងងាយស្រួលក្នុងការកាត់ចេញ។ ការព្យាបាលប្រភេទនេះក៏ត្រូវបានប្រើក្រោយពីវះកាត់បន្ថែមទៀតដែរដើម្បីសម្លាប់កោសិកាមហារីកដែលនៅសល់ក្នុងខ្លួន។ ការព្យាបាលដោយប្រើថ្នាំមហារីកច្រើនតែធ្វើរួមគ្នាជាមួយនឹងការបាញ់កាំរស្មី។ ថ្នាំមហារីកប្រហែលជាប្រើតែឯងលើអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយដើម្បីបំបាត់រោគសញ្ញា។
ថ្នាំតម្រង់ទិស
- ការព្យាបាលតម្រងទិសគឺជាការប្រើថ្នាំដើម្បីវាយប្រហារទៅលើអ្វីដែលមិនធម្មតាជាពិសេសរបស់កោសិកាមហារីកតែម្តង។ ចំណែកថ្នាំដែលត្រូវប្រើនោះមានដូចជា៖
- Trastuzumab (Herceptin) សម្រាប់កោសការមហារីកក្រពះដែលផលិតសារធាតុ HER2 ច្រើនពេក
- Imatinib (Gleevec) សម្រាប់ប្រើលើទម្រងមហារីក្រពះប្រភេទដ៏កម្រឈ្មោះថា Gastrointestinal Stromal Tumor
- Sunitinib (Sutent) សម្រាប់ប្រើលើមហារីកក្រពះប្រភេទ Gastrointestinal Stromal Tumor។
- តេស្តទៅលើកោសិកាមហារីកក្រពះអាចប្រាប់គ្រូពេទ្យអោយដឹងថាការព្យាបាលទាំងនេះទំនងជាមានប្រសិទ្ធភាពចំពោះអ្នកឬក៏អត់៕