ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវ ស្នាមសបាំងកញ្ចក់ភ្នែកដោយមិនមានការឈឺចាប់។ ជំងឺនេះ បានបាំងជិត នូវពន្លឺ ដែលនឹងធ្វើអោយអ្នកជំងឺពិបាក ក្នុងការមើលឃើញអោយបានច្បាស់។
ការទុកវា ចោលដោយមិនមានការព្យាបាល ក្នុងរយៈពេលដ៏យូរ ជំងឺនេះអាចធ្វើអោយអ្នកជំងឺខ្វាក់បាន។ ជារឿយៗ វាតែងមានទំនាក់ទំនង ទៅនឹងការកើនឡើងរបស់អាយុ ប៉ុន្តែពេលខ្លះពួកវាក៏អាចកើតមានចំពោះ មនុស្សវ័យក្មេងបានផងដែរ។
តើកត្តាអ្វីខ្លះ ដែលធ្វើអោយអ្នកមានជំងឺភ្នែកឡើងបាយ?
មូលហេតុជាក់លាក់ ដែលនាំអោយមានជំងឺនេះ គឺគេនៅមិនទាន់ដឹងនៅឡើយទេ។ ខណៈពេល ដែលការប្រឈមនឹងកើនមាន ទៅតាមអាយុកាលរបស់អ្នក កត្តាខាងក្រោមនេះក៏អាចនឹង រួមចំណែក នាំអោយអ្នកមាននូវជំងឺភ្នែកប្រភេទនេះផងដែរ ៖
– ជំងឺទឹកនោមផ្អែម។
– ការជក់បារី។
– ការផឹកសុរាច្រើនជ្រុល។
– ការរងរបួសភ្នែក។
– ការប្រើប្រាស់ corticosteroids ក្នុងរយៈពេលដ៏យូរ។
– ការប្រឈមនឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មីក្នុងរយៈពេលដ៏យូរ។
គន្លឹះក្នុងការ បង្ការនូវជំងឺភ្នែកឡើងបាយ
ទាំងនេះគឺជាវិធីមួយចំនួន ដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយនូវការប្រឈមទៅនឹងការ វិវត្តន៍មាន នូវជំងឺភ្នែកឡើងបាយគឺ៖
– កុំជក់បារី។
– តែងតែពាក់មួក ឬ វ៉ែនតាការពារភ្នែកនៅពេលចេញទៅក្រោមកំដៅថ្ងៃ។
– ធ្វើការគ្រប់គ្រងជំងឺទឹកនោមផ្អែម។
– កំណត់ការប្រើប្រាស់ជាតិសុរា ៕