ជំងឺគ្រុនឈាមគឺជាជំងឺដែលបង្កឡើងដោយដោយសារមូសខ្លាញីខាំ។ ចំពោះអាការៈស្រាល អ្នកជំងឺអាចនឹងសញ្ញា ក្តៅខ្លួនខ្លាំង, កន្ទួលលើស្បែក, ឈឺសន្លាក់ និងសាច់ដុំ។ ចំពោះអាការៈធ្ងន់ធ្ងរវិញ អាចបណ្តាលអោយហូរឈាមធ្ងន់ធ្ងរ, សម្ពាធឈាមធ្លាក់ចុះខ្លាំង និងស្លាប់បាន។
ជារៀងរាល់ឆ្នាំមានជំងឺគ្រុនឈាមរាប់លានករណីកើតឡើងទូទាំងពិភពលោក។ ជំងឺគ្រុនឈាមច្រើនតែកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិកខាងលិច ប៉ុន្តែជំងឺនេះកំពុងតែកើនឡើងយ៉ាងខ្លាំងនៅតំបន់អាមេរិកឡាទីន។
អ្នកស្រាវជ្រាវកំពុងតែស្វែងរកវ៉ាក់សាំង ការពារជំងឺគ្រុនឈាមនេះ ប៉ុន្តែការបង្ការដ៏ល្អបំផុតនាពេលបច្ចុប្បន្ននេះគឺកាត់បន្ថយការរស់នៅកន្លែងណាដែលមានមូសខាំច្រើន។ ជំងឺគ្រុនឈាមបង្កឡើងដោយវីរ៉ុសគ្រុនឈាមមួយក្នុងចំណោមបួនប្រភេទដែលចម្លងតាមរយៈមូលខ្លាញី។ នៅពេលមូសនេះខាំអ្នកជំងឺគ្រុនឈាមម្នាក់រួច វីរ៉ុសនោះនឹងចូលទៅក្នុងមូស។ នៅពេលមូសដែលមានវីរ៉ុសគ្រុនឈាម ទៅខាំមនុស្សម្នាក់ទៀត វីរ៉ុសនោះនឹងចូលទៅក្នុងចរន្តឈាមមនុស្សម្នាក់នោះបាន។
ក្រោយពីអ្នកជាសះស្បើយពីជំងឺគ្រុនឈាមហើយ អ្នកនឹងបង្កើតបានជាប្រព័ន្ធភាពសាំប្រឆាំងនឹងវីរ៉ុសគ្រុនឈាមមួយប្រភេទដែលធ្វើអោយអ្នកឈឺកាលពីលើកមុន ប៉ុន្តែវីរ៉ុសគ្រុនឈាមបីប្រភេទទៀតនៅតែមានឱកាសបង្កជំងឺគ្រុនឈាមមកលើអ្នកបានដដែល។ កត្តាប្រឈមនឹងជំងឺគ្រុនឈាមធ្ងន់ធ្ងរនឹងកើនឡើងបើសិនជាអ្នកឆ្លងជំងឺនេះជាលើកទីពីរ, ទីបី ឬទីបួន។
កត្តាដែលធ្វើអោយអ្នកប្រឈមនឹងជំងឺគ្រុនឈាមកាន់តែខ្លាំងនោះមានដូចជា៖
- ការរស់នៅ ឬធ្វើដំណើរទៅកាន់កន្លែងដែលមានមូសច្រើន៖ ការរស់នៅក្នុងតំបន់ត្រូពិចជុំវិញពិភពលោក ជាពិសេសកន្លែងដែលប្រឈមមុខខ្លាំងដូចជា អាស៊ីអាគ្នេយ៍, អាមេរិកឡាទីន និងការីបៀន សុទ្ធតែប្រឈមមុខកាន់តែខ្លាំងនឹងវីរ៉ុសបង្កជំងឺគ្រុនឈាម។
- ធ្លាប់មានដោយសារតែវីរ៉ុសគ្រុនឈាមកាលពីមុន៖ ការដែលធ្លាប់មានជំងឺគ្រុនឈាមម្តងហើយ វានឹងបង្កើនការប្រឈមមុខកាន់តែខ្លាំងនឹងរោគសញ្ញាធ្ងន់ធ្ងរបើសិនជាអ្នកត្រូវបានឆ្លងជំងឺនេះជាលើកទីពីរ ជាពិសេសកុមារតែម្តង៕