ដើម្បីការពារដង្កូវស៊ីធ្មេញអ្នកត្រូវៈ
- ដុសធ្មេញរបស់អ្នកយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃជាមួយនឹងថ្នាំដុសធ្មេញដែលផ្សំពីហ្វ្លអររ៉ាយ, និងដុសធ្មេញក្រោយការញ៉ាំអាហារម្តងៗ និងជាពិសេសមុននឹងអ្នកចូលគេង
- សម្អាតធ្មេញប្រចាំថ្ងៃដោយប្រើទឹកខ្ពុលមាត់
- ញ៉ាំអាហារដែលសំបូរដោយជីជាតិ និងញ៉ាំអាហារអោយមានកម្រិត, កំណត់ការញ៉ាំអាហារសម្រន់។ ជៀសវាងញ៉ាំផលិតផលដែលមានជាតិស្ករដូចជា ស្ករគ្រាប់ជាដើមដែលអាចអោយវាសល់នៅចន្លោះធ្មេញ
- សូមពិនិត្យធ្មេញជាមួយនឹងទន្តបណ្ឌិតអំពីការប្រើប្រាស់បន្ថែមនូវជាតិហ្វ្លអររ៉ាយដែលពង្រឹងធ្មេញរបស់អ្នក
- ផឹកទឹកដែលមានជាតិហ្វ្លអររ៉ាយ
- សូមពិនិត្យធ្មេញរបស់អ្នកជាប្រចាំជាមួយនឹងអ្នកឯកទេស
អ្នកស្រាវជ្រាវកំពុងតែវិវត្តនូវវិធីសាស្ត្រដើម្បីការពារដង្កូវស៊ីធ្មេញ។ ការស្រាវជ្រាវបានបង្ហាញថា ការទំពារស្ករកៅស៊ូដែលផ្សំពីជាតិផ្អែមធ្វើអោយមានការលូតលាស់បាក់តេរីដែលបណ្តាលអោយដង្កូវស៊ីធ្មេញ៕