តើអ្នកធ្លាប់មានអារម្មណ៍ថាដូចជាអ្នកបានដឹងខ្លួនប៉ុន្តែមិនអាចកំរើកបានដែរឬទេ?អ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែមិនអាចហៅគេ អោយជួយបាន? ស្ថានភាពនេះត្រូវ បានគេ ហៅថាខ្មោចសង្កត់។
ជំងឺខ្មោចសង្កត់អាចឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ជាពិសេសប្រសិនបើ អ្នក មើលឃើញឬ លឺអ្វីដែលមិនពិត។ ជំងឺខ្មោចសង្កត់ អាចកើតឡើងបានតែម្ដង ឬអាចកើតមានជាញឹកញាប់ ពេលខ្លះអាចកើតច្រើនដងក្នុងមួយយប់។ ដំណឹងល្អគឺថាជំងឺខ្មោចសង្កត់ មិនត្រូវបានចាត់ទុកថាធ្វើអោយមានគ្រោះថ្នាក់ចំពោះសុខភាពនោះទេ ។
តើបញ្ហាខ្មោចសង្កត់ជាធម្មតាកើតមានឡើងនៅពេលណា?
បញ្ហាខ្មោចសង្កត់ជាធម្មតាកើតឡើងនៅចន្លោះពេលពីរ (ចន្លោះពេលព្រឹក និងពេលថ្ងៃ, ចន្លោះពេលថ្ងៃ និងពេលល្ងាច, រឺចន្ឡោះពេលយប់ និងពេលព្រឹក)។
របៀបនៃការព្យាបាលខ្មោចសង្កត់
មនុស្សភាគច្រើន មិនត្រូវការ ការព្យាបាល សម្រាប់ អ្នកខ្មោចសង្កត់ទេ។ ការព្យាបាលចំពោះអ្នកជំងឺដែលមានអារម្មណ៍ ភ័យខ្លាច និងមិនអាចគេងបានមានដូចជាៈ
- ការកែលម្អទម្លាប់គេងដូចជា ការធ្វើឱ្យប្រាកដថាអ្នកគេងបាន ប្រាំមួយ ទៅ ប្រាំបី ម៉ោង ក្នុងមួយយប់
- ប្រើថ្នាំរំងាប់អារម្មណ៍ (antidepressant) ប្រសិនបើ អ្នកគេងមិនលក់
- ព្យាបាលបញ្ហាសុខភាពផ្លូវចិត្តណាមួយដែលអាច ទាក់ទងដល់ជំងឺខ្មោចសង្កត់
- ព្យាបាលបញ្ហាដំណេកណាមួយផ្សេងទៀតដូចជារមួលក្រពើរ និងក្តាមកាច់ជើង។
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីជៀសវាងជំងឺខ្មោចសង្កត់?
ត្រូវប្រាកដថាអ្នកទទួលទានដំណេកបាន គ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ត្រូវធ្វើអ្វីដែលអ្នក អាចធ្វើបានដើម្បី បំបាត់ ភាពតានតឹង ក្នុងជីវិត របស់អ្នកជាពិសេសមុនពេលចូលគេង។ សូមសាកល្បងផ្លាស់ប្តូរទីតាំងដំណេកថ្មីប្រសិនបើអ្នកធ្លាប់គេងផ្ងារ គួរផ្លាស់ប្តូរមកគេងផ្អៀង វិញ ហើយត្រូវទៅជួបគ្រូពេទ្យបើអ្នកមានបញ្ហាដែលរំខានដល់ដំណេករបស់អ្នក៕