ការមិនមករដូវចែកចេញជាពីរប្រភេទគឺ ប្រភេទ Primary និង Secondary។ បើសិនជាស្ត្រីម្នាក់មានអាយុ ១៤ឆ្នាំហើយនៅតែមិនមករដូវដំបូង ឬមិនមានលក្ខណៈផ្លូវភេទទីពីរដូចជា លូតលាស់សុដន់ និងដុះរោមលើថ្ងាសក្រោមហើយ ឬអាយុ១៦ឆ្នាំហើយមិនមករដូវ តែលក្ខណៈផ្លូវភេទទីពីរលូតលាស់ធម្មតា នោះហើយគឺជាការមិនមករដូវប្រភេទ Primary។
ចំពោះការមិនមករដូវប្រភេទ Secondary សម្តៅទៅលើស្ត្រីដែលចាប់ផ្តើមមករដូវធម្មតាសុខៗស្រាប់តែលែងមករយៈពេលបី ឬច្រើនខែ។ ការមានផ្ទៃពោះ, ការបំបៅដោះកូន , ការប្រើថ្នាំពន្យាកំណើត ទ្ធតែមិនធ្វើអោយមករដូវទាំងអស់។
ការផ្លាស់ប្តូររបបអាហារគឺជារឿងសំខាន់នៅពេលកំពុងតែព្យាបាលការមិនមករដូវ។ ចាប់តាំងពីមានបញ្ហាដូចជាធាត់ជ្រុល, ស្គមពេក និងកង្វះជាតិដែកគជាមូលហេតុដែលកើតមានជាញឹកញាប់មក របបអាហារសម្រាប់ស្ត្រីមិនមករដូវត្រូវបានណែនាំអោយធ្វើតាមដើម្បីពង្រឹងដល់សុខភាពទូទៅ និងមុខងារក្នុងខ្លួន។
- របបអាហារត្រូវតែមានជាតិដែកអោយបានច្រើនដូចជា ថ្លើមសត្វ, អាហារសមុទ្រ, ស្ពៃបៃតងចាស់, និងសណ្តែកសៀង។ ការធ្វើបែបនេះជួយបង្ការការកង្វះអាហាររូបត្ថម្ភដូចជា ជំងឺស្លេកស្លាំងដែលអាចធ្វើអោយមិនមករដូវបាន។
- ចូរចៀសវាងអាហារដែលសម្រកទម្ងន់ព្រោះវាអាចធ្វើអោយអាការៈមិនមករដូវកាន់តែធ្ងន់ធ្ងរ។ ចូរធ្វើអោយបាននូវទម្លាប់នៃការញ៉ាំអាហារផ្តល់នូវសុខភាព និងហាត់ប្រាណជាទៀងទាត់ដើម្បីសម្រកទម្ងន់អោយមានសុវត្ថិភាព។
- ចៀសវាងអាហារមានជាតិខ្លាញ់ និងផលិតផលដែលមានជាតិខ្លាញ់ Trans-fats ខ្ពស់។ ចូរប្រើប្រាស់ប្រេងអូលីវដើម្បីចំណិនអាហារ, សម្រកទម្ងន់ និងបន្ថែមអាហារមានជាតិសរសៃដើម្បីសម្រួលដល់ការរំលាយអាហារនិងបំបែកអាហារ។
- បើសិនជាអ្នកជាមនុស្សស្គម ចូរបន្កើនការទទួលទានប្រូតេអ៊ីន និងផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប។ ការធ្វើបែបនេះនឹងជួយអោយអញនកឡើងទម្ងន់តែសុខភាពល្អ។
- មិនត្រូវភ្លេចប្រើថ្នាំបំប៉នវីតាមីន និងជាតិរ៉ែជាមួយវីតាមីនអាស៊ីតហ្វូលិចទេ ព្រោះការកង្វះជីវជាតិទាំងនេះអាចបណ្តាលអោយស្ត្រីមិនមករដូវបាន៕