ខណៈពេលដែលឥទ្ធិពលគ្រោះថ្នាក់នៃការជក់បារីត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់ ប៉ុន្តែដល់ពេលដែលអ្នកផ្តាច់បារីបានហើយ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនដូចខាងក្រោមនេះ៖
- បន្ថយការប្រឈមនឹងជំងឺមហារីកសួត និងមហារីកផ្សេងៗទៀត
- បន្ថយការប្រឈមនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលក្នុងរយៈពេលផ្តាច់បារីបានពីរឆ្នាំ
- មិនសូវមានបញ្ហានៅផ្លូវដង្ហើមដូចជា ជក់បារី ដកដង្ហើមលឺដូចហួច និងពិបាកដកដង្ហើមជាដើម។ ការផ្តាច់បារីប្រហែលជាមិនធ្វើឲ្យអាការៈទាំងនេះបាត់ទៅវិញទាំងស្រុងឡើយ តែវានឹងមិនវិវត្តន៍ទៅមុខទៀតឡើយបើសិនជាអ្នកមិនឈប់ជក់បារីទេនោះ
- បន្ថយការប្រឈមនឹងបញ្ហានៅសួតដូចជា ជំងឺស្ទះសួតរ៉ាំរ៉ៃ រហូតដល់ស្លាប់ជាដើម
- បន្ថយការប្រឈមនឹងភាពមិនអាចមានកូនបាន។ ស្រ្តីដែលឈប់ជក់បារីក្នុងពេលមានផ្ទៃពោះក៏បន្ថយការប្រឈមនឹងការកើតកូនមកមិនគ្រប់ទម្ងន់ដែរ៕