គេងស្រម៉ុកនាំអោយមានការរំខានដល់ប្តីឬប្រពន្ឋរបស់អ្នក។ វាក៏ជាបញ្ហាមួយនៃសុខភាពផងដែរ។
ដើម្បីជួយ បងា្ករកុំអោយគេងស្រម៉ុកអ្នកអាច:
- ចៀសវាង ការប្រើប្រាស់ គ្រឿងស្រវឹង និងថ្នាំដែលធ្វើអោយដង្ហើមយឺតៗ ដូចជាថ្នាំងងុយដេក និងថ្នាំរំងាប់អារម្មរណ៏។
- បរិភោគម្ហូបឆ្ងាញ់ៗ លំហាត់ប្រាណ និងការរក្សាទំងន់ដែលមានសុខភាពល្អ។
- ចូលគេងនៅពេលដូចគ្នារាល់យប់។ ដំនើរការគេងបានយ៉ាងទៀងទាត់អាចជួយអ្នក អោយគេងបានកាន់តែប្រសើរឡើង និងការសម្រាកបានយ៉ាងពេញលេញក៏អាចកាត់ បន្ថយការស្រម៉ុកបានផងដែរ។
- គេងផ្អៀង ហាមគេងផ្ងារ។ ការគេងផ្ងារអាចបង្កើនការស្រម៉ុករបស់អ្នក ។ សូមព្យាយាម ដេរហោប៉ៅ នៅពាក់កណ្តាលខ្នងអាវគេងយប់របស់អ្នក ហើយដាក់កូនបាល់ ចូលទៅក្នុង ហោប៉ៅនោះហើយបិតហោប៉ៅនោះ។ ការនេះនឹង ជួយអ្នកមិនអោយគេងផ្ងារបាន។
- ឈប់ជក់បារី។ នេះអាចកាត់បន្ថយការរលាក និងការហើម នៅក្នុង ផ្លូវដង្ហើម ដែលអាច រួមចំណែកដល់ការ រួមតូច នៃ ផ្លូវដង្ហើម ផងដែរ។
- លើកក្បាលគ្រែ របស់អ្នក10 សង់ទីម៉ែត្រទៅ15 សង់ទីម៉ែត្រ ដោយ ដាក់ ឥដ្ឋ នៅក្រោម ជើង គ្រែ ។ (ប្រើ ខ្នើយដើម្បីលើក ក្បាលនិង ផ្នែកខាងលើនៃ រាងកាយរបស់អ្នក) ដេកទ្រេតបន្តិចដើម្បីកុំអោយអណ្តាតធ្លាក់ចុះទៅកាន់ បំពង់កដែល ចូលរួមចំណែកក្នុងការបិត និងត្បៀតតូចនៃផ្លូវដង្ហើម ។
- ព្យាបាលបញ្ហាដកដង្ហើមដូចជា ការតឹងច្រមុះ ដែល បណ្តាលមកពីជំងឺផាសាយ ឬប្រតិកម្មជាមួយអ្វីមួយ៕