នៅពេលអ្នកអាយុកាន់តែច្រើន អ្នកគួរតែផ្លាស់ប្តូររបបអាហារដើម្បីប្រាកដថា អ្នកទទួលបានកាឡូរី វីតាមីន និងជាតិរ៉ែទៅតាមវ័យហើយ។ ឧទាហរណ៍ មនុស្សចាស់ម្នាក់គឺមិនមានតម្រូវការជីវជាតិដូចគ្នានឹងយុវវ័យឡើយ។ ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះនៃការញ៉ាំអាហារសម្រាប់មនុស្សចាស់ប្រកបដោយសុខភាពល្អ៖
- ចូរញ៉ាំទឹកពេញមួយថ្ងៃ។ នៅពេលអ្នកអាយុច្រើន អារម្មណ៍ដឹងថាស្រេកទឹកគឺថយចុះហើយ។ ចូរកាត់បន្ថយភេសជ្ជៈណាដែលមានជាតិផ្អែម ឬប្រៃច្រើន
- អាហារគឺងាយនឹងញ៉ាំឆ្ងាញ់នៅពេលអ្នកញ៉ាំវាជាមួយអ្នកដទៃ។ បើសិនជាអ្នករស់នៅតែឯង ចូរព្យាយាមឲ្យអ្នកដទៃចូលរួមញ៉ាំជាមួយគ្នាផង
- ចូរយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងទំហំចានដែលអ្នកដាក់បាយញ៉ាំផង។ ពេលខ្លះ ចានដែលដាក់ឲ្យញ៉ាំក្នុងហាងគឺគ្រប់គម្រាប់សម្រាប់មនុស្សចាស់ម្នាក់ញ៉ាំពីរពេលឯណោះ
- ចូរញ៉ាំបន្លែគ្រប់ប្រភេទដោយក្នុងនោះត្រូវតែមានបន្លែចម្រុះពណ៌ ទើបជួយជំរុញដល់ការទទួលបានវីតាមីន និងជាតិរ៉ែល្អបំផុត
- ចូរយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពមាត់ធ្មេញ ព្រោះវាអាចធ្វើឲ្យកាន់តែពិបាកលើការទំពារផ្លែឈើ បន្លែនិងសាច់ដែរ។ អ្នកប្រហែលជាគួរផ្លាស់ប្តូររបបអាហារ និងប្តូរមកញ៉ាំអាហារទន់ៗវិញផង
- ចូរប្រមូលចោលឲ្យអស់ចំពោះអាហារដែលហួសកាលបរិច្ឆេទ
- ចូរសួរគ្រូពេទ្យអំពីការប្រើថ្នាំបំប៉នដើម្បីកំណត់ថាតើអ្នកសមនឹងប្រើប្រាស់វាឬអត់៕