ទោះបីជាកុមារតូចៗក៏គេចេះមានបញ្ហាស្រ្តេសដែរ។ បើសិនជាគេមានស្រ្តេសច្រើនគ្រប់គ្រាន់មែន នោះវាប្រហែលជារំខានដល់ការគេងរបស់គេដែរ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាការៈព្រមានមួយចំនួនដែលបញ្ជាក់ថា កូនអ្នកគេងមិនលក់ដោយសារតែស្រ្តេស៖
- មិនសូវឃ្លានអាហារ
- ឈឺក្បាល
- នោមដាក់ខោពេលគេងយប់
- ឈឺពោះ
- មិនអាចសម្រាកបាន
- កាច ឬក្បាលរឹង
- មិនចង់ចូលរួមសកម្មភាពក្នុងគ្រួសារ ឬសាលារៀន៕