ជំងឺស្រែងឬហៅថា Psoriasis គឺជាជំងឺស្បែករ៉ាំរ៉ៃដែលកើតឡើងញឹកញ៉ាប់បំផុត។ វាបង្កឡើងដោយប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី រហូតដល់បង្កើនការផលិតកោសិកាស្បែកកាន់តែច្រើន។ បន្ទាប់មកកោសិកាស្បែកងាប់ហើយ ដុះវិញលឿន។ រឿងនេះនឹងធ្វើឲ្យកោសិកាស្បែកដែលងាប់កើនឡើង រហូតដល់ទៅជាខ្នៅរមាស់ៗលើស្បែកតែម្តង។ ខ្នៅនេះអាចមានពណ៌ក្រហម ស្ងួតខ្លាំង និងក្រាសខ្លាំង និងចេញជាអាការៈពណ៌ដូចទឹកប្រាក់ផង។
អ្វីដែលគួរធ្វើ៖
- ញ៉ំអាហារផ្តល់សុខភាពដូចជា អូេមហ្គាបី ត្រីសម្បូរខ្លាញ់ បន្លែ និងថ្នាំបំប៉នវីតាមីន D
- បន្ថយឬផ្តាច់ការញ៉ាំគ្រឿងស្រវឹង
- ការពារស្បែកពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យតាមរយៈការលាបឡេការពារកម្តៅព្រះអាទិត្យ ព្រោះវាដើមហេតុនាំឲ្យធ្វើទុក្ខជំងឺនេះកាន់តែខ្លាំងនៅពេលប៉ះពាល់ច្រើនពេក
- ចៀសវាងការមានរបួសលើស្បែក
- ចូរតាមដានស្បែកឲ្យមែនទែននៅពេលចាក់វ៉ាក់សាំង ព្រោះវ៉ាក់សាំងក៏អាចធ្វើឲ្យជំងឺនេះធ្វើទុក្ខឡើងវិញដែរ
- ប្រើថ្នាំព្យាបាលមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ គ្រូពេទ្យអាចចេញជាថ្នាំមួយចំនួនសម្រាប់ទប់ស្កាត់ជំងឺនេះដូចជា Lithium, Antimalarial, propranolol, Quinidine ឬ Indomethacin។
- ប្រើឡូសិន ដើម្បីបំបាត់ភាពស្ងយតរបស់ស្បែក
- ចូរចៀសវាងការងូតទឹកក្តៅ ព្រោះវានឹងធ្វើឲ្យស្បែកឆាប់ស្ងួតណាស់។
អ្វីដែលមិនគួរធ្វើ៖
- ស្រ្តេស៖ វាមិនមែនជារឿងងាយស្រួលឡើយក្នុងការមិនឲ្យមានស្រ្តេសសោះ តែត្រូវកាត់បន្ថយវាឲ្យបានច្រើនបំផុត ព្រោះភាពស្រ្តេសកាន់តែខ្លាំង នឹងបង្កើនការធ្វើទុក្ខជំងឺស្រ្តេស
- គេងមិនគ្រប់គ្រាន់៖ កាលណាគេងមិនបានគ្រប់ ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយ ដូច្នេះវាងាយនឹងដាក់សម្ពាធដល់រាងកាយណាស់ ហើយក៏មិនអាចឲ្យជំងឺស្រែងធូរស្រាលដែរ។ ចូរធ្វើយ៉ាងណាគេងឲ្យបាន ៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ៕