ការធ្វើទុក្ខថង់ទឹកប្រមាត់ ត្រូវបានគេស្គាល់ថា ជាការធ្វើទុក្ខដោយសារតែគ្រួសក្នុងថង់ទឹកប្រមាត់។ បើសិនជាអ្នកមានការឈឺចាប់ក្នុងផ្នែកខាងលើនិងខាងស្តាំនៃពោះ វាអាចទាក់ទងនឹងការរលាកក្នុងថង់ទឹកប្រមាត់ដោយសារតែគ្រួសហើយ។ គ្រួសក្នុងថង់ទឹកប្រមាត់អាចកើតឡើងដោយសារតែហ្សែន និងរបបអាហារសម្បូរជាតិខ្លាញ់ច្រើនពេក។ យ៉ាងណាមិញ អ្នកអាចផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដើម្បីបន្ថយការប្រឈមនឹងការកើតគ្រួសក្នុងថង់ទឹកប្រមាត់ និងការធ្វើទុក្ខដោយសារគ្រួសនេះបានដូចជា៖
- សម្រកទម្ងន់៖ ការដែលជាមនុស្សធាត់ ឬធាត់ជ្រុល នឹងបង្កើនការប្រឈមកាន់តែខ្លាំង។ នេះដោយសារតែវាអាចធ្វើឲ្យទឹកប្រមាត់មានវត្តមានកូឡេស្តេរ៉ុលកាន់តែច្រើន
- ហាត់ប្រាណ៖ ការដែលមានរបៀបរស់នៅអសកម្ម ឬចំណាយពេលវេលាច្រើនពេកលើការអង្គុយអាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនទៀត
- ត្រូវតែមានតុល្យភាពរបៀបរស់នៅយឺតៗ៖ ការសម្រកទម្ងន់លឿនពេកអាចបង្កើនការកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។ រឿងនេះកើតឡើងដោយសារតែ ការសម្រកទម្ងន់លឿនធ្វើឲ្យថ្លើមផលិតកូឡេស្តេរ៉ុលកាន់តែច្រើន។ ចូរចៀសវាងការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន កុំតមអាហារ និងប្រើថ្នាំសម្រកទម្ងន់។
ការធ្វើឲ្យបាននូវរបបអាហារផ្តល់សុខភាព និងហាត់ប្រាណទៀងទាត់ដើម្បីសម្រកទម្ងន់គឺជាមធ្យោបាយដ៏មានសុវត្ថិភាពណាស់។ របបអាហារដែលអាចជួយបង្ការការកើតគ្រួសក្នុងថង់ទឹកប្រមាត់បានរួមមាន ចៀសវាងការញ៉ាំខ្លាញ់ដែលមិនផ្តល់សុខភាព និងអាហារមានជាតិផ្អែមច្រើន។ ចូរញ៉ាំអាហារណាដែលមានកូឡេស្តេរ៉ុល និងអាហារសម្បូរជាតិសរសៃដូចជា៖
- បន្លែស្រស់ៗ
- ផ្លែឈើស្រស់ៗ និងគ្រាមៗ
- អង្ករសម្រូប
- សណ្តែក៕