មេរោគអូមីក្រុងទំនងជាមានលទ្ឋភាព៧៥%តិចជាងមេរោគប្រភេទដែលតាក្នុងការធ្វើអោយមនុស្សស្លាប់។ នេះបើយោងតាមការស្រាវ ជ្រាវរបស់កូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មនា រ៉យទ័រ បាននិយាយថា ទិន្នន័យពិភពលោកដែ លបានចេញផ្សាយកាលពីថ្ងៃចន្ទដោយអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថាអ្នកឆ្លងវីរុសអូមីក្រុង Omicron ទំនងជាតិចជាង 75% បើប្រៀបធៀបជាមួយមេរោគដែលតា ក្នុងការវិវត្តទៅជា ជំងឺធ្ងន់ធ្ងរឬស្លាប់។
ការសិក្សាដោយទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) ទៅលើការឆ្លងចំនួន 67,200 ករណី បានបង្ហាញថា ភាពធ្ងន់ធ្ងរ និងអត្រាមរណភាពរបស់មេរោគអូមីក្រុង មានជាមធ្យម 0.38% និង 0.18% រៀងគ្នា ធៀបនឹង 1.4% និង 0.7% សម្រាប់ករណី មេរោគ ដែលតា។
មេរោឲអូមីក្រុងកំពុងតែឆ្លងខ្លាំងនៅក្នុងប្រទេសកម្ពុជាក្នុងមួយរយ:ពេលចុងក្រោយនេះ ដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងជាច្រើនរយនាក់។ អូមីក្រុងបានបង្កការភ័យខ្លាចដោយសារតែវាមានការឆ្លងលឿនរហ័ស បើប្រៀបធៀបនឹងមេរោគកូវីដ១៩ប្រភេទផ្សេងទៀត៕